ប្រធានាធិបតី លោក Tharman Shanmugaratnam នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសម៉ិកស៉ិក ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ដែលជា ដំណើរលើកដំបូងរបស់លោក

បរទេស៖ ក្រសួងការបរទេសសិង្ហបុរី បានប្រកាសថា ប្រធានាធិបតី លោក Tharman Shanmugaratnam នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសម៉ិកស៉ិក ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ដែលជា
ដំណើរលើកដំបូងរបស់លោកទៅកាន់អាមេរិកឡាទីន ចំខួបលើកទី ៥០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោក Tharman នឹងទទួលពិធីស្វាគមន៍នៅវិមានជាតិទីក្រុងម៉ិកស៉ីកូ ហេីយជួបប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum។
លោកនឹងមានកិច្ចប្រជុំជាមួយប្រមុខរដ្ឋាភិបាលនៃទីក្រុងម៉ិកស៉ីកូ លោកស្រី Clara Brugada ប្រធានព្រឹទ្ធសភាម៉ិកស៊ិក លោកស្រី Laura Itzel Castillo Juarez ក៏ដូចជាសមាជិកព្រឹទ្ធសភា និងអភិបាលនៃរដ្ឋផ្សេងៗ រួមទាំងបណ្តាមេដឹកនាំធុរកិច្ចផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Tharman ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចម៉ិកស៊ិក-សិង្ហបុរី និងការបើកការតាំងពិព័រណ៍ដែលរៀបចំឡើងដោយសហការជាមួយសារមន្ទីរអរិយធម៌អាស៉ី និងវិចិត្រសាលជាតិសិង្ហបុរី
