**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់សមាសភាពអាចារ្យខ្មែរខេត្ត ក្រុង-ស្រុក

បន្ទាយមានជ័យ៖ មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពអាចារ្យខ្មែរខេត្ត ក្រុង-ស្រុក ដើម្បីចូលរួមដល់ការលើកកម្ពស់ និងការពង្រឹងវិស័យធម្មការនិងសាសនាឱ្យកាន់តែប្រសើរ។

ពិធីនេះប្រារព្ធធ្វេីឡេីងក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការនិមន្តចូលរួមពីងថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃទាំង២គណៈ អភិបាលក្រុង-ស្រុក មន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្ត គណៈកម្មការគ្រីស្ទបរិស័ទខេត្ត គណៈអីម៉ាំខេត្ត ថ្នាក់ដឹកនាំសាសនា និងលោក លោកស្រីអាចារ្យ អាចារិនីប្រមាណ២៥០នាក់ ធ្វេីឡេីងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យ ដឹងថា អាចារ្យ អាចារិនីវត្ត និងគណៈកម្មការវត្ត សរុបទូទាំងខេត្តមានចំនួន២៨៣១ នាក់, មន្ទីរធម្មការ ក៏បានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ របស់ក្រសួងធម្មការនិងសាសនា ចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១០(ជំនាន់ទី១) រហូតដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥ សរុបបានចំនួន៥១ជំនាន់ អាចារ្យ អាចារិនី ដែលបានទទួលការ បណ្តុះបណ្តាល សរុបចំនួន ៤៥៣ អង្គ/នាក់ (ព្រះសង្ឃចំនួន ៥១ អង្គ និង គ្រហស្ថ ៣៩៦ នាក់ (ស្រី ៦ នាក់) ។

ឯកឧត្ដម អ៊ុំ រាត្រី ផ្តល់នូវ អនុសាសន៍សំខាន់ មួយចំនួនដើម្បីចូលរួមដល់ការលើកកម្ពស់ និងការពង្រឹងវិស័យធម្មការនិងសាសនាឱ្យកាន់តែប្រសើរ ក៏ដូចជាចូលរួមចំណែកក្នុងការជួយកែលម្អ អាចារ្យ អាចារិនីខ្មែរខេត្ត ក្រុង/ស្រុក ដែលមានចំណុចខ្វះខាត ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាពិសេសចូលរួមរៀបចំវត្តអារាមឱ្យមានសោភ័ណភាពល្អ ស័ក្តិសមជាទីកន្លែងគោរសក្ការៈ និងជារមណីយដ្ឋាន ផ្លូវចិត្តសម្រាប់ពុទ្ធបរិស័ទ ស្របតាមអភិក្រម ស ៣ របស់ក្រសួងធម្មការនិងសាសនាសម្រាប់វត្តអារាម រួមមាន សទី១វត្តស្អាត ៖ បរិស្ថានស្អាត អនាម័យល្អ សំណង់មានរបៀបរៀបរយ ជារមណីយដ្ឋានសាសនា ជាបុញ្ញខេត្តសម្រាប់ពុទ្ធបរិស័ទ, សទី២វត្តស្វាង ៖ ជាកន្លែងផ្តល់នូវចំណេះដឹងតាមរយៈការអប់រំនិងជាកន្លែងដុសខាត់ចិត្តនិស្ស័យ បណ្តុះបញ្ញាស្មារតីឱ្យស្គាល់គុណធម៌ សីលធម៌ សុជីវធម៌។ (ចូលមកងងឹត ទៅវិញភ្លឺ) និងសទី៣វត្តស្ងប់ ៖ ជាកន្លែងគ្មានអធិករណ៍ជាកន្លែងធ្វើសមាធិកម្មដ្ឋាន ហ្វឹកអប់រំចិត្ត (គ្មានជម្លោះ) ។ (គ្រឿងជាប់ជំពាក់នានា)បន្ទោបង់នូវកិលេស ធ្វើឱ្យចិត្តស្ងប់ប្រាសចាកគ្រឿងពន្ធកិច្ចនានា។

ក្នុងនោះឯកឧត្តម អភិបាល ខេត្ត ក៏បានជំរុញនិងលើកទឹកចិត្តដល់មន្ទីរធម្មការនិងសាសនា បន្តការងារ បញ្ជូនអាចារ្យ អាចារិនី ដែលមិនទាន់បានចូលរួមវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ របស់ក្រសួងធម្មការនិងសាសនា ឱ្យពួកគាត់បានចូលរួមវត្តជាបន្តបន្ទាប់ ឬក៏អាចធ្វើការបើកវគ្គបណ្តុះបណ្តាលនេះ នៅថ្នាក់ខេត្ត ព្រោះការចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពបំផុត សម្រាប់លុបបំបាត់នូវវិបត្តិអាចារ្យក្នុងសង្គមខ្មែរ ហើយឈានឆ្ពោះទៅរកការឯកភាពគ្នាទាំងពិធីកម្មនៅក្នុងសាសនពិធី និង ពិធីមង្គលផ្សេងៗ ដើម្បីធានាបាននូវការអភិរក្ស, ការអភិវឌ្ឍ វប្បធម៌ និងសាសនារបស់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង