ស្វីសគ្រោងបោះឆ្នោតលើសំណើយកពន្ធទ្រព្យសម្បតិ្ត

ZURICH៖ បើយោងតាមការចេញផ្សាយដោទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្វីសគ្រោងបោះឆ្នោតលើសំណើយកពន្ធទ្រព្យសម្បតិ្ត នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដែលនឹងវាស់ស្ទង់ឡើងវិញ អំពីកម្រិតជីវភាពប្រជាជននៅក្នុងប្រទេសអ្នកមានមួយ ក្នុងចំណោមប្រទេសមានជាងគេបំផុតរបស់ពិភពលោក។
សំណើពីក្រុមយុវជននៃគណបក្សសង្គមប្រជាធិបតេយ្យឆ្វេងនិយម ឬ JUSOs ចង់ឱ្យយកពន្ធ ៥០ភាគរយនៃទ្រព្យសម្បត្តិ ដែលមានតម្លៃចាប់ពី ៦២លានដុល្លារ ឬច្រើនជាងនេះ ដើម្បីផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ។
យោងតាមអាជ្ញាធរពន្ធប្រទេសស្វីស អ្នកជាប់កាតព្វកិច្ចអាចមានចំនួន ២ ៥០០នាក់ ជាមួយទ្រព្យសម្បត្តិសរុបប្រហែល ៦២១ពាន់លានដុល្លារ។ នៅក្នុងការស្ទង់មតិនាពេលថ្មីៗ ២ភាគ ៣នៃអ្នកឆ្លើយសំណួរបានប្រឆាំងជំទាស់ ដូច្នេះគម្រោងនេះអាចនឹងត្រូវបរាជ័យ៕
