**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ក្រសួងសេដ្ឋកិច្ច បិទវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះគណនេយ្យសម្រាប់សហគ្រាសសាធារណៈ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រង សហគ្រាសសាធារណៈ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី មូលដ្ឋានគ្រឹះគណនេយ្យសម្រាប់សហគ្រាសសាធារណៈ។

ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និយ័តករគណនេយ្យ និងសវនកម្ម, សិក្ខាកាមដែលជាមន្ត្រីត្រួតពិនិត្យរដ្ឋ អមសហគ្រាសសាធារណៈ និងសិក្ខាកាមកំពុងបម្រើការងារនៅតាមសហគ្រាសសាធារណៈទាំង ២៦ ដែលជាអគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន, ប្រធាន-អនុប្រធានផ្នែក ឬប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីជំនាញទទួលបន្ទុកការងារគណនេយ្យ និងហិរញ្ញវត្ថុ ដែលសរុបមានអ្នកចូលរួមប្រមាណ ១០០រូប។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ដោយមានការសម្របសម្រួលរវាងក្រុមការងារកែទម្រង់ ការគ្រប់គ្រងសហគ្រាសសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង និយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការគាំទ្រថវិកាពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅដោយជោគជ័យ ដោយសិក្ខាកាមសរុប ៩៣រូប បានទទួលការបណ្ដុះបណ្ដាលផ្ទាល់ពីគ្រូឧទ្ទេសនៃនិយ័តករគណនេយ្យ និងសវនកម្ម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សម្រាប់សិក្ខាកាមក្រុមទី១ និងក្រុមទី២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

បន្ទាប់ពីបានចូលរួមការបណ្ដុះបណ្ដាលនេះ សិក្ខាកាមបានយល់ដឹងបន្ថែមអំពីទស្សនាទាន និងគោលការណ៍គ្រឹះនៃគណនេយ្យ និងសមាសធាតុសំខាន់ៗ នៃរបាយការណ៍ហិរញ្ញវត្ថុ ពិសេសប្រភេទឯកសារ និងលំហូរនៃការកត់ត្រាប្រតិបត្តិការគណនេយ្យ ព្រមទាំងការកត់ត្រាគណនីទ្វេភាគ, របៀបកត់ត្រាតាមគណនីសំខាន់ៗក្នុងសៀវភៅធំ និងតារាងតុល្យការ រួមមាន សន្និធិ, ទ្រព្យសកម្មរយៈពេលវែងរូបិយ, ការបង្គរ និងការបង់មុន, បំណុលពិបាកទារ និងការបង្គរទុក ព្រមទាំងការកត់ត្រាអាករលើតម្លៃបន្ថែម។

ទន្ទឹមនេះ សិក្ខាកាមក៏យល់ដឹងបន្ថែមអំពីគណនីត្រួតពិនិត្យ, ការផ្ទៀងផ្ទាត់របាយការណ៍ធនាគារ និងការកែតម្រូវកំហុសឆ្គង ក៏ដូចជាការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទាំង ៣ រួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ, របាយការណ៍ចំណេញ ឬខាត, របាយ-ការណ៍បម្រែបម្រួលមូលធន, និងការប្រើប្រាស់ប្រព័ន្ធរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល។ ជារួម វគ្គបណ្ដុះបណ្ដាលនេះបានរួមចំណែកដល់ការពង្រឹងនិងពង្រីកការយល់ដឹង ចំណេះដឹង និងចំណេះធ្វើពាក់ព័ន្ធការងារគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ ដែលជាផ្នែកមួយសំខាន់ និងជាគន្លឹះសម្រាប់ឈានដល់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមួយគ្រប់ជ្រុងជ្រោយ បង្ហាញពីតម្លាភាព និងគណនេយ្យភាពរបស់សហគ្រាសទាំងអស់ដែលរដ្ឋជាម្ចាស់កម្មសិទ្ធិ។

ទន្ទឹមនេះ ចំណេះដឹងទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះនឹងក្លាយជាមូលដ្ឋានរឹងមាំ ដើម្បីឱ្យសហគ្រាសសាធារណៈទាំងអស់អាចឈានទៅអនុវត្តការកត់ត្រា និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្ដងដាគណនេយ្យសាធារណៈនៅកម្ពុជា។

ក្នុងឱកាសពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បណ្ឌិត អៀង ស៊ុនលី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងលទ្ធផលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ដែលជាផ្នែកមួយនៃវិធានការកែទម្រង់ដោយផ្ដោតលើការពង្រឹងសមត្ថភាពក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃសហគ្រាសសាធារណៈ ស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈដែលមានទិសដៅពង្រឹងអភិបាលកិច្ច គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការប្រកបអាជីវកម្មរបស់សហគ្រាសសាធារណៈ។

ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការបានគូសបញ្ជាក់ថា តាមទិសដៅនៃការកែទម្រង់សហគ្រាសសាធារណៈ រាជរដ្ឋាភិបាលនឹងប្រគល់ជូនសហគ្រាសសាធារណៈកាន់តែច្រើនឡើង និងច្បាស់លាស់ជាងមុន លើស្វ័យភាពផ្នែកគ្រប់គ្រង, ស្វ័យភាពខាងហិរញ្ញវត្ថុ និងការគ្រប់គ្រងថវិកា ដើម្បីផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ជូនដល់សហគ្រាសសាធារណៈ ក្នុងការប្រកបអាជីវកម្ម ឬផ្ដល់សេវា ឱ្យសម្រេចបានតាមគោលបំណងចម្បងនៃការបង្កើតសហគ្រាសសាធារណៈ គឺ៖ (ទី១) អាចសម្រេចបានគោលដៅអាជីវកម្ម ដោយទទួលបានប្រាក់ចំណេញ ក្នុងទីផ្សារប្រកបដោយភាពប្រកួតប្រជែង និងមាននីរន្តរភាពអាជីវកម្ម, និង (ទី២) អាចអនុវត្តបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីផ្ដល់សេវា និងទំនិញផ្នែកសង្គម ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង