**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ស.ស.យ.ក ចូលរួមយ៉ាងសកម្មជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA)ក្នុងការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយឱកាសការងារដល់បងប្អូនអតីតពលករមកពីថៃ និងអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋានឃុំ-សង្កាត់នីមួយៗ

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ មានការរៀបចំកម្មវិធី «ប្រគល់កង់ជូនដល់យុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាតំណាងភ្នាក់ងារព័ត៌មានទីផ្សារការងារ នៃ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ» ក្រោមសហអធិបតីភាព ឯកឧត្តម ហេង សួរ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យដោយមានអ្នកចូលរួមដែលជាសមាជិក សមាជិកា ស.ស.យ.ក. និងយុវជនស័្មគ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារប្រមាណជាង ៤០០នាក់។

ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ការប្រគល់កង់ជូនយុវជន ស្ម័គ្រចិត្ត ស.ស.យ.ក ឃុំ-សង្កាត់ សម្រាប់ជាមធ្យោបាយចុះផ្សព្វផ្សាយផ្ដល់ព័ត៌មានអំពីឱកាសការងារ ដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករ គឺពិតជាចាំបាច់ក្នុងការជួយដល់មូលដ្ឋាននីមួយៗផ្ទាល់។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងផ្តល់គ្រប់មធ្យោបាយដើម្បីដោះស្រាយនូវការឆ្លើយតបចំពោះតម្រូវការព័ត៌មានទីផ្សារការងារចំគោលដៅ។

ឯកឧត្តមបានថ្លែងអំណរគុណនិងកោតសសើរចំពោះការចូលរួមរបស់ប្អូនៗក្មួយៗយុវជនស័្មគ្រចិត្តឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ ជួយចុះឈ្មោះអ្នកស្វែងរកការងារ ក្នុងគោលបំណងដើម្បីជួយបងប្អូនអតីតពលករនៅតាមភូមិ ឃុំ-សង្កាត់ និងដល់អ្នកស្វែងរកការងារធ្វើ ព្រមទាំងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្អូនៗក្មួយៗ យុវជនទាំងអស់នៅទីនេះ គឺជាអ្នកផ្សព្វផ្សាយព័ត៌មានទីផ្សារការងារជាប្រចាំ ពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយ ដើម្បីជួយឱ្យបងប្អូននៅមូលដ្ឋានបានដឹង និងអាចរកការងារធ្វើបានឆាប់រហ័ស ដោយសារពួកគាត់ជាអ្នកស្រុកផ្ទាល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែងនៅតាមភូមិ ឃុំ-សង្កាត់ និងស្គាល់បងប្អូនអតីតពលករដែលទើបត្រឡប់ពីថៃ ក៏ដូចជាបងប្អូនដែលកំពុងត្រូវការការងារធ្វើ។

ឯកឧត្តមរដ្ឋមន្រ្តី បានអះអាងថា តាមរយៈយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” និង “យុវជនស្ម័គ្រចិត្តនៅតាមឃុំ-សង្កាត់ ជាភ្នាក់ងារព័ត៌មានទីផ្សារការងារ” រួមគ្នាជាធ្លុងមួយជាមួយក្រសួង អាជ្ញាធរមូលដ្ឋាន ដៃគូនានា ក្នុងការផ្សព្វផ្សាយឱកាសការងារដល់បងប្អូនអតីតពលករខ្មែរគ្រប់ៗរូប ដែលត្រឡប់មកកាន់មាតុប្រទេសវិញដែលសម្រេចបានលទ្ធផលគួរជាទីមោទន ហើយរហូតមដល់ពេលនេះ មានពលករចំនួនជាង ២៨ម៉ឺននាក់ ទទួលបានការងារក្នុងប្រព័ន្ធ និងបងប្អូនអតីតពលកររាប់ម៉ឺនផ្សេងទៀត បានទទួលការងារដោយខ្លួនឯងដូចជាផ្នែកសំណង់ ភោជនីយដ្ឋាន និងសិប្បកម្ម ជាដើម។ ជាមួយគ្នានេះ នៅមានឱកាសការងារចំនួនជាង៨,២ម៉ឺនកន្លែងនៅទូទាំងរាជធានី-ខេត្តទាំង២៥កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើជាពិសេសបងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃលើវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានប្រគល់កុំព្យូទ័រយួរដៃចំនួន ៨០គ្រឿង និងអាវរងាជាង ១០០អាវ ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែង។

គិតចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុម័តចុះឈ្មោះសមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារសរុបចំនួន ៣ ២៩៦នាក់ មកពីគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេស។ ក្នុងនោះដែរ ភ្នាក់ងារព័ត៌មានទីផ្សារការងារទាំងនោះ បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានចំនួន ៧ ៣១៧នាក់ ដោយក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួន ១ ៣១១នាក់៕

អត្ថបទដែលជាប់ទាក់ទង