អភិបាលរងខេត្តព្រះសីហនុ ជួបពិភាក្សារការងារជាមួយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន និងជាអនុប្រធានគណៈកម្មការកសាងសង្គម និងគណៈប្រតិភូសភាប្រជាជនចិន ខេត្តជាំងស៊ូ

ព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជួបពិភាក្សារការងារជាមួយ លោក ប៊ូ យូ សមាជិកគណៈកម្មា ធិការអចិន្ត្រៃយ៍សភាប្រជាជនចិន និងជាអនុប្រធានគណៈកម្មការកសាងសង្គម និងគណៈប្រតិភូសភាប្រជាជនចិន ខេត្តជាំងស៊ូ។
លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ជំរាបជូនអំពីកត្តាភូមិសាស្ត្រ និងសក្ដានុពល របស់ខេត្តព្រះសីហនុ ដែលស្ថិតនៅភាគនារតី នៃព្រះរាជាណាចក្រកម្ពុជា មានសក្តានុពលដ៏សម្បុរបែប មានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លវអាកាស រួមទាំងផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍជា ៣តំណាក់កាល គឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ឱ្យមានជំរៅទឹក ១៧,៥០ម៉ែត្រ រីឯផ្លូវគោក មានផ្លូវជាតិលេខ៣ និងជាតិលេខ៤ ផ្លូវល្បឿនលៀន ព្រមទាំងផ្លូវដែក ផ្លូវអាកាស ដែលមានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣.៣០០ ម៉ែត្រហើយក្នុងអំឡុងពេលឆ្នាំ២០២៥ នេះ មានជើងហោះហើរត្រង់មកពីប្រទសចិនដូចជា ទីក្រុងអ៊ូស៊ី ទីក្រុងគួនមីង ទីក្រុងហ្សិនជិន និងទីក្រុងម៉ាកាវ បានមកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ហើយរាជរដ្ឋាភិបាល បានរៀបចំផែនការមេ ដាក់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជា ៤ហ្សូន ១.តំបនឧស្សហកម្ម និងភស្តុភាកម្ម ច្រកចេញចូលអន្តរជាតិមានទំនាក់ទំនងទៅនឹងទីផ្សារអន្តរជាតិ ២.ទីក្រុងសមាហរណ្មកម្ម តំបន់រស់នៅ ពាណិជ្ជកម្ម ឬទីក្រុងហិរញ្ញវត្ថុអន្តរជាតិ ៣.ទេសចរណ៍ធម្មជាតិ (តំបន់កោះ) ៤.តំបន់កសិកម្ម វារីវប្បកម្ម ការកែច្នៃផលនេសាទ នៅកាលពីឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ (សម្រាប់តែខេត្តព្រះសីហនុប៉ុណ្ណោះ) ដោយអត្ថប្រយោជន៍ មានដូចខាងក្រោម ១.ការលើកទឹកចិត្តផ្នែកពន្ធ គឺផ្តល់ការលើកលែងពន្ធលើប្រាក់ ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ឆ្នាំ និងពន្ធផ្សេងៗទៀត ២.ការគាំទ្រផ្នែករដ្ឋបាល គឺលើកលែងការបង់ថ្លៃសេវាសាធារណៈ ការសម្រួលនីតិវិធីលិខិតអនុញ្ញាតសាងសង់ ការសម្រួលបែបបទនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា ហើយក្រោមកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការដោយផ្អែកតាមគោលការណ៍ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកចំពោះភាគីទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតថ្នាក់ ដឹកនាំ និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម បានជួយសាងសង់អគារសិក្សានៅសាលាបឋមសិក្សា-អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ ទន្ទឹមនោះបង្កើនជើងហោះហើរត្រង់ពីទីក្រុងអ៊ូស៊ីមកកាន់ខេត្តព្រះសីហនុ ដើម្បីជំរុញអ្នកវិនិយោគមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងខេត្តព្រះសីហនុកាន់តែច្រើន។
លោក ប៊ូ យូ សមាជិកគណៈកម្មា ធិការអចិន្ត្រៃយ៍សភាប្រជាជនចិន និងជាអនុប្រធានគណៈកម្មការកសាងសង្គម បានថ្លែងថា គណៈប្រតិភូដែលបានមកកាន់ខេត្តព្រះសីហនុ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការជាមួយគ្នាតាមរយៈគោលបំណងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន មកប្រទេសកម្ពុជាធ្វើឱ្យខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ និងធ្វើឱ្យខេត្តព្រះសីហនុចាប់យកឱកាសទាក់ទាញអ្នកវិនិយោគិនចិន និងធ្វើឱ្យទំនាក់ទំនងរវាងខេត្តទាំងពីរមាន ការកើនឡើង។
លោក ប៊ូ យូ បន្តទៀតថា សភាប្រជាជនចិនចូលរួមចំណែកក្នុងការជួយជំរុញប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជានិងចិន និងកិច្ចប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមាគមវាសនារួមកម្ពុជាចិនគ្រប់រដូវការយុគ្គសម័យថ្មីឱ្យទទួលបានជោគជ័យនិងផ្លែផ្កាព្រមទាំងសមិទ្ធផលល្អបន្ថែមទៀត៕

