អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រឹន ទួនអាញ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង។
ជំនួបនេះត្រូវបានប្រព្រឹត្តធ្វើឡើងនៅសាលសាវនាការ សាលាខេត្តឧត្តរមានជ័យក្នុងគោលបំណងពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕

