**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ភ្នំភ្លើងមួយនៅលើកោះជ្វារបស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងដោយបានផ្លុំផ្សែងផេះ និងឧស្ម័នចូលទៅក្នុងអាកាសកម្ពស់រាប់គីឡូម៉ែត្រ

ស៊ូរ៉ាបាយ៉ា៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ភ្នំភ្លើងមួយនៅលើកោះជ្វា (Java) របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងនៅថ្ងៃពុធនេះ ដោយបានផ្លុំផ្សែងផេះ និងឧស្ម័នចូលទៅក្នុងអាកាសកម្ពស់រាប់គីឡូម៉ែត្រ ដែលបង្ខំឱ្យមន្ត្រីដំឡើងស្ថានភាពប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុត។

លោក មូហាម៉ាត់ វ៉ាហ្វីត (Muhammad Wafid) ប្រធានទីភ្នាក់ងារភូគម្ភសាស្ត្រឥណ្ឌូណេស៊ី បានឱ្យដឹងថា ភ្នំភ្លើង សេមេរូ (Mount Semeru) នៅភាគខាងកើតកោះជ្វា ដែលមានចម្ងាយប្រហែល ៣១០គីឡូម៉ែត្រពីភាគខាងលិចនៃតំបន់ទេសចរណ៍កោះបាលី បានផ្ទុះឡើងនៅម៉ោង ២:១៣រសៀល (ម៉ោងក្នុងតំបន់)។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានបញ្ជាក់ថា ផ្សែងផេះបានហុយឡើងទៅលើអាកាសកម្ពស់រហូតដល់ ១៣គីឡូម៉ែត្រ។

អ្នកនាំពាក្យទីភ្នាក់ងារ លោក អាប់ឌុល មូហារី (Abdul Muhari) បានឱ្យដឹងថា អ្នកភូមិយ៉ាងហោចណាស់ ៣០០នាក់ដែលរស់នៅក្បែរភ្នំភ្លើង ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្នចំនួនពីរ ខណៈមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នករងគ្រោះថ្នាក់នៅឡើយទេ។ ទោះបីជាយ៉ាង អាជ្ញាធរនៅអាកាសយានដ្ឋាន Ngurah Rai ក្នុងកោះបាលី បានបញ្ជាក់ថា តារាងជើងហោះហើរនៅតែដំណើរការជាធម្មតានៅឡើយ។

គួរបញ្ជាក់ថា ការផ្ទុះរបស់ភ្នំភ្លើង Semeru កាលពីឆ្នាំ២០២១ ធ្លាប់បានសម្លាប់មនុស្សជាង ៥០នាក់ និងបំផ្លាញផ្ទះសម្បែងជាង ៥,០០០ខ្នង។ ប្រទេសឥណ្ឌូណេស៊ី ស្ថិតនៅលើ «ខ្សែក្រវាត់ភ្លើង» (Ring of Fire) ប៉ាស៊ីហ្វិក ដែលមានភ្នំភ្លើងសកម្មជិត ១៣០កន្លែង៕

អត្ថបទដែលជាប់ទាក់ទង