ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០ ដឹកនាំដោយ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការចូលរួមពីប្រធាននាយកដ្ឋានមុខងារនិងធនធាន តំណាងនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួងមហាផ្ទៃ៕

