**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

គណ:ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់មន្ទីរពេទ្យព្រះអង្គឌួង

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គណ:ប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់អំពីវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនានា និងសំណូមពររបស់មន្ទីរពេទ្យព្រះអង្គឌួង។

គណ:ប្រតិភូទទួលបានការស្វាគមន៍ពីសំណាក់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល។

ឯកឧត្តមសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារក៏ដូចជាបញ្ហាប្រឈមនានាដែលមន្ទីរពេទ្យបានជួបប្រទះកន្លងមក ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តោតលើវិស័យសុខាភិបាលជាវិស័យអាទិភាពសម្រាប់ផ្តល់សេវាព្យាបាលជូនដល់ប្រជាពលរដ្ឋដោយឥតបង់ប្រាក់ តាមរយ:ការបង្កើតនូវប្រព័ន្ធគាំពារសង្គម មានដូចជាការប្រើប្រាស់ប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ និងប័ណ្ណ ប.ស.ស។

ឯកឧត្តមបានបន្តថា មន្ទីរពេទ្យព្រះអង្គឌួងចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៥ ទាំងផ្នែកសេវាព្យាបាល បច្ចេកវិទ្យា មានការរីកចំរើនគួរឱ្យកត់សម្គាល់។ អ្នកជំងឺមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បានកើនឡើងជារៀងរាល់ឆ្នាំ ដោយក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់លើក្រមសីលធម៌វិជ្ជាជីវៈ ការចែករំលែកចំណេះដឹងបច្ចេកទេស បទពិសោធន៍ ការផ្តល់សេវា និងការលើកទឹកចិត្ត។

ឯកឧត្តមបានបន្ថែមថា បុគ្គលិកត្រូវអនុវត្តយ៉ាងត្រឹមត្រូវ និងការគ្រប់គ្រង ហើយការពង្រឹងប្រសិទ្ធភាពការងារត្រូវបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុង ដោយផ្តោតលើការស្មោះត្រង់ ក្រមសីលធម៌វិជ្ជាជីវៈ និងសាមគ្គីភាពផ្ទៃក្នុង ការប្រើប្រាស់បច្ចេកវិទ្យា និងបរិក្ខារទំនើបថ្មីៗ ហើយក៏បានជំរុញឱ្យផ្តល់សេវាកាន់តែប្រសើរឡើង ជាពិសេសនាពេលអនាគតគឺបន្តពង្រឹងគុណភាពសេវាថែទាំ បន្តការលើកទឹកចិត្តបុគ្គលិកសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងបណ្តុះបណ្តាលថ្នាក់ដឹកនាំបន្ត។

លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យព្រះអង្គឌួង ដោយបានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្លាយជាស្ថាប័នដែលមានការសាទរ ទទួលស្គាល់ និងមានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់លើការធានារ៉ាប់រង ចំពោះការគាំពារសុខភាព នៅពេលមានជំងឺ ឬក៏គ្រោះថ្នាក់ផ្សេងៗ។

លោកជំទាវ ឡោក ខេង បានបន្ថែមថា សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាល និងគោលនយោបាយអាទិភាពសំដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសកល។ ក្នុងន័យនេះ ប.ស.ស. ក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង