**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ

យោធាអាមេរិកប្រកាសថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក កំពុងស្ថិតនៅសមុទ្រ Caribbean ដើម្បីគាំទ្រយុទ្ធនាការបង្រ្កាបសកម្មភាពរត់ពន្ធគ្រឿងញៀន

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា យោធាសហរដ្ឋអាមេរិក បានប្រកាសថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក នាពេលនេះ កំពុងស្ថិតនៅសមុទ្រ Caribbean ដើម្បីគាំទ្រយុទ្ធនាការបង្រ្កាបសកម្មភាពរត់ពន្ធគ្រឿងញៀន ខណៈមន្ទីរបញ្ចកោណ បានប្រកាសអំពី ការវាយប្រហារលើ ទូកសង្ស័យដឹកគ្រឿងញៀន១គ្រឿងទៀត នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក សម្លាប់ជនសង្ស័យ៣នាក់។

ទីបញ្ជាការអាមេរិកភូមិភាគខាងត្បូង ហៅកាត់ SOUTHCOM ដែលទទួលបន្ទុកលើការធ្វើប្រតិបត្តិការរបស់យោធាអាមេរិក នៅក្នុង តំបន់អាមេរិកឡាទីន និងតំបន់ Caribbean កាលពីប៉ុន្មានថ្ងៃមុន បាននិយាយថា ក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford បានធ្វើដំណើរចូលដល់ដែននៃការទទួលខុសត្រូវរបស់ខ្លួន។

រីឯនាថ្ងៃអាទិត្យ SOUTHCOM បាននិយាយថា ក្រុមនាវា Gerald Ford បានធ្វើដំណើរចូលដល់សមុទ្រ Caribbean ដើម្បីគាំទ្របទបញ្ជារបស់លោក ត្រាំ ក្នុងគោលដៅកម្ទេចបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងទប់ទល់អំពើភេរវកម្មគ្រឿងញៀន ដើម្បីការពារសន្តិសុខរបស់សហរដ្ឋអាមេរិក។

តាមរយៈនេះ ក្រុមនាវា Gerald Ford បានចូលរួមជាមួយនាវាចម្បាំងមួយចំនួនទៀត ដែលស្ថិតនៅសមុទ្រ Caribbean ស្រាប់ ក្រោម ប្រតិបត្តិការឈ្មោះ Operation Southern Spear។ ក្រោមក្របខណ្ឌនៃប្រតិបត្តិការនោះ មន្ទីរបញ្ចកោណបានប្រកាសថា ការវាយប្រហារថ្មីមួយទៀត ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ផ្តាច់ជីវិតជនសង្ស័យរត់ពន្ធគ្រឿងញៀន ៣នាក់។

ចាប់តាំងពីយុទ្ធនាការយោធាបង្រ្កាបគ្រឿងញៀន បានចាប់ផ្តើមកាលពីខែកញ្ញាមក កងកម្លាំងរបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស យ៉ាងហោច៨៣នាក់ ដែលរងការចោទប្រកាន់ថា លួចដឹកជញ្ជូនគ្រឿងញៀន នៅក្នុងដែនទឹកអន្តរជាតិ។ មកទល់នឹងពេលនេះ អាមេរិក មិនបានបញ្ចេញភស្តុតាងលម្អិតណាមួយ ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួននៅឡើយទេ ថាមនុស្សទាំងឡាយ ដែលត្រូវបានកំណត់គោលដៅ ទាំងនៅ Caribbean និងភាគខាងកើតប៉ាស៉ីហ្វិក ក្នុងការវាយប្រហារសរុបច្រើនជាង២០លើក គឺពិតជាឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀន ប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង