**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា

១០ខែ អង្គភាពស៉ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានទំហំ ១៤ ៣៩៧ ហិកតា

ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ គិតចាប់ពីខែ មករា ដល់ខែតុលា ឆ្នាំ២០២៥ អង្គភាពស៉ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានទំហំ ១៤ ៣៩៧ ហិកតា និងរកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុបចំនួន ៤៣ ៩១៦ គ្រាប់។

ឯកឧត្ដម ហេង រតនា បានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្នុងរយៈពេល ១០ខែ (មករា-តុលា) ឆ្នាំ២០២៥ របស់អង្គភាព CMAC សម្រេចបាននូវសមិទ្ធិផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១៖ លទ្ធផលសម្រេចបានលើផែនការប្រតិបត្តិការទូទៅ៖ បោសសម្អាតផ្ទៃដីចម្ការមីនបានទំហំ ១៤ ៣៩៧ ហិកតា, រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ៤៣ ៩១៦ គ្រាប់។ លទ្ធផលអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន/គ្រាប់ មិនទាន់ផ្ទុ ះដោយបើកវគ្គអប់រំបានចំនួន ២១ ៧៨៨លើក អប់រំតាមខ្នងផ្ទះបានចំនួន ១ ០៥២ ៤៣៨ ខ្នងផ្ទះ និងមានអ្នកចូលរួមទទួលព័ត៌មានអប់រំសរុបចំនួន ២ ២២០ ៩៥០នាក់។

ទី២៖ ដោយឡែកលទ្ធផលសង្ខេបនៅតំបន់រងផលប៉ះពាល់ ដោយសារសង្រ្គាមសៀមឈ្លានពាន នៃទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារមានដូចខាងក្រោម៖

-លទ្ធផលការងារអប់រំការយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម (ជនភៀសឹក) បើកវគ្គផ្សព្វផ្សាយអប់រំជាង ២៣០ លើក និងអ្នកចូលរួមស្តាប់មានចំនួនជិត ៤០០,០០០នាក់។

-លទ្ធផលការងារស្រាវជ្រាវ និងដាក់ស្លាកសញ្ញា៖ បានចុះស្រាវជ្រាវបញ្ចប់ភូមិគោលដៅចំនួន ៦៦ភូមិលើ៧៧ ភូមិ ដែលរងផលប៉ះពាល់ (ភូមិនៅជួរមុខចំនួន ១១ទៀត បានស្រាវជ្រាវផ្នែកខ្លះៗ និងកំពុងស្រាវជ្រាវបន្ត)។ សរុបរកឃើញទីតាំងភស្តុតាងចំនួន ៣ ៥៨៦ករណី (ជាគ្រាប់ ឬទីតាំង ) និងរកឃើញតំបន់ចម្ការគ្រាប់ចំនួន ១ ៧៥៤ ពហុកោណ (ប្លង់) ស្មើនឹងផ្ទៃដីទំហំសរុបចំនួន ១ ០៩៣គីឡូម៉ែត្រក្រឡា៕

អត្ថបទដែលជាប់ទាក់ទង