**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

យោធាមីយ៉ាន់ម៉ា វាយកម្ទេចអគារជិត១៥០ខ្នង ក្នុងការបង្ក្រាបលើបរិវេណឆបោកតាមអ៊ីនធឺណិតដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ

ណៃពិដោ៖ កាលពីថ្ងៃអាទិត្យទី៩វិច្ឆិកាយោធាមីយ៉ាន់ម៉ាអះអាងថា បានវាយកម្ទេចអគារជិត១៥០ខ្នង ក្នុងការបង្ក្រាបលើបរិវេណឆបោកតាមអ៊ីនធឺណិតដ៏ល្បីល្បាញមួយ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ រួមទាំងកន្លែងហាត់ប្រាណ ស្ប៉ា និងខារ៉ាអូខេ។

មជ្ឈមណ្ឌលឆបោកដែលរីករាលដាលដូចផ្សិតត្រូវទឹកភ្លៀងនៅក្នុងតំបន់ព្រំដែន ដែលមានការគ្រប់គ្រងធូររលុងរបស់ប្រទេសមីយ៉ាន់ម៉ា។ អាជីវកម្មស្មោកគ្រោកនេះអាចរកចំណូលបានរាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ កម្មករជាច្រើនត្រូវបានជួញដូរចូលទៅក្នុងមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត ប៉ុន្តែក៏មានអ្នកស្ម័គ្រចិត្តធ្វើការខុសច្បាប់ដែរ។

កាលពីខែមុន យោធាមីយ៉ាន់ម៉ា បានប្រកាសពីការវាយឆ្មក់លើមជ្ឈមណ្ឌលឆបោកដ៏ល្បីល្បាញ KK Park ដោយបានរកឃើញអ្នកបោកប្រាស់ជាង២០០០នាក់ និងបញ្ជូនមនុស្ស១៥០០នាក់ ភៀសខ្លួនឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសថៃ។ នៅក្នុងព័ត៌មានថ្មីៗចុះផ្សាយលើកាសែត The Global New Light of Myanmar របបយោធា បានបានរកឃើញអគារចំនួន១៤៨ រួមទាំងអន្តេវាសិកដ្ឋាន មន្ទីរពេទ្យបួនជាន់ និងអគារខារ៉ាអូខេពីរជាន់។

អគារចំនួន១០១ ត្រូវបានវាយកម្ទេច ហើយអគារចំនួន៤៧ដែលនៅសល់ក៏ត្រៀមនឹងវាយកម្ទេចដូចគ្នា។ យ៉ាងណា អ្នកជំនាញលើកឡើងថា ការវាយឆ្មក់របស់របបយោធាទំនងជាមានកម្រិត ត្រូវបានរៀបចំ និងផ្សព្វផ្សាយជាសាធារណៈដោយចេតនា ខណៈដែលកំពុងព្យាយាមបន្ធូរបន្ថយសម្ពាធអន្តរជាតិ ដើម្បីបង្ក្រាបមជ្ឈមណ្ឌលឆបោក។ ចិនគឺជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់របស់របបសឹក ប៉ុន្តែអ្នកវិភាគលើកឡើងថា រដ្ឋធានីប៉េកាំង កាន់តែខឹងសម្បារចំពោះការឆបោកដ៏រីករាលដាល ដែលកំណត់គោលដៅលើពលរដ្ឋរបស់ខ្លួន។ ប៉ុន្តែការបង្ក្រាបខ្លាំងពេក ក៏នឹងធ្វើឱ្យខូចប្រាក់ចំណេញ ដែលរបបយោធាពឹងផ្អែកលើផងដែរ។

កាលពីខែកុម្ភៈ យុទ្ធនាការសម្ពាធដែលដឹកនាំដោយប្រទេសចិន បានឃើញកម្មករបោកប្រាស់ប្រហែល៧០០០នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ក្នុងការចាកចេញ ដែលមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសថៃបានអនុវត្តការបិទអ៊ីនធឺណិតឆ្លងកាត់ព្រំដែន ក្នុងគោលបំណងដើម្បីបង្អាក់ដំណើរការមជ្ឈមណ្ឌលឆបោក។

យោធាបានប្រកាសពីការវាយឆ្មក់ដំបូងលើតំបន់ KK Park នៅថ្ងៃទី១៩ ខែតុលា បន្ទាប់ពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បង្ហាញថា មជ្ឈមណ្ឌលនានា រួមទាំងតំបន់ KK Park កំពុងពង្រីកខ្លួន ទោះបីជាមានការបង្ក្រាបជាក់ស្តែងក៏ដោយ ដោយមានឧបករណ៍ទទួលអ៊ីនធឺណិតផ្កាយរណប Starlink ត្រូវបានដំឡើងយ៉ាងច្រើន ដើម្បីគេចពីការកាត់ផ្តាច់បណ្តាញអ៊ីនធឺណិតរបស់ប្រទេសថៃ។ បន្ទាប់ពីការស៊ើបអង្កេតរបស់ AFP ក្រុមហ៊ុន SpaceX បានកាត់ផ្តាច់សញ្ញាទៅកាន់ស្ថានីយអ៊ីនធឺណិតផ្កាយរណបជាង២៥០០ នៅជិតមជ្ឈមណ្ឌលឆបោកមីយ៉ាន់ម៉ា៕

អត្ថបទដែលជាប់ទាក់ទង