**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

កម្ពុជា-ចិនរៀបចំវេទិកា​ធនាគាខួរក្បាល​​ និងប្រព័ន្ធផ្សព្វផ្សាយ ជំរុញដំណើរការកសាងសហគមន៍ជោគវាសនា​រួម​ គ្រប់រដូវកាល ក្នុងយុគសម័យថ្មី

វេទិកាស្តីពីធនាគាខួរក្បាល​​ និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ក្រោមប្រធានបទ បន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មី នៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ត្រូវបានរៀបចំឡើង នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រុងភ្នំពេញ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ថ្លែងប្រកាសបើកកម្មវិធី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា វេទិកានេះពិតជាមានសារៈសំខាន់ និងបានរួមចំណែកជាជ្រុងមួយ ក្នុងការជំរុញឲ្យទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែមានភាពល្អប្រសើរ ព្រោះថា អង្គវេទិការបស់យើងហាក់កំពុងដើរតួនាទី ជាកន្លែងជួបជុំគ្នា ក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ អ្នកកាទូត​ អ្នកសិក្សាគោលនយោបាយ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែក វែកញែក ពិភាក្សា និងចែករំលែកគោលគំនិតទាំងឡាយ អំពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងទិដ្ឋភាពជាច្រើន រួមទាំង ការទូត វប្បធម៌ និងព័ត៌មាន។ អង្គវេទិកានេះ ក៏ជាទីលាននៃឃ្លាំងគំនិតមួយ ដ៏មានតម្លៃ ក្នុងការរួមចំណែកកសាងជំនឿចិត្ត និងពង្រឹងការសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងបានបន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មី នៃសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

«ទន្ទឹមនឹងនេះ សិក្ខាសាលាយើងក៏មានតួរអង្គសំខាន់ណាស់ ព្រោះ មានទាំងមុំព័ត៌មាន មុំអ្នកនយោបាយ និងមុំបញ្ញវន្ត ដើម្បីជជែក និងឆ្លុះបញ្ចាំង នូវទិដ្ឋភាព រៀងៗខ្លួន ប៉ុន្តែ គោលដៅយើងដូចគ្នា គឺបង្កើនជំនឿចិត្តគ្នា និងធ្វើយ៉ាងណា រួមចំណែករឹតចំណងកម្ពុជា-ចិន មានភាពល្អប្រសើរឡើង ជាបន្តបន្ទាប់»

ឯកឧត្តម ជាំង ណាន (JIANG Nan) ភារធារីស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា វេទិកានេះបានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានចំពោះការអភិវឌ្ឍទំនាក់ទំនងកម្ពុជាចិន ជាពិសេស ការកសាងសហគមន៍ជោគវាសនារួម រវាងចិននិងកម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី រវាងប្រទេសទាំងពីរ។

ឯកឧត្តមសង្ឃឹមថា ធនាគារខួរក្បាល និងប្រព័ន្ធផ្សព្វផ្សាយនឹងចូលរួម ក្នុងការអនុវត្តកុងសង់ស៊ីស ដែលសម្រេចបានដោយថ្នាក់ដឹកនាំ នៃ ប្រទេសទាំងពីរ ហើយ តាមរយៈការផ្លាស់ប្តូរនេះ អាចជំរុញការយល់ច្បាស់អំពីគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអភិវឌ្ឍសកល​ គំនិតផ្តួចផ្តើមអរិយធម៌សកល និង គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល។ ឯកឧត្តមសង្ឃឹមថា ធនាគារខួរក្បាល និងប្រព័ន្ធផ្សព្វផ្សាយ អាចឈរលើការបំពេញតម្រូវការ របស់ប្រទេសខ្លួន ដើម្បីលើកសំណើ របស់ធនាគារខួរក្បាល ​បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមវិស័យនានា និងសម្រួចជាយុទ្ធសាស្ត្រ និងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

លោក Wu Hailong ប្រធានសមាគមការទូតសាធារណៈចិន ដែលបានអញ្ជើញជាអធិបតី ក្នុងវេទិកានោះដែរ បានមានប្រសាសន៍ថា ទោះបីជាពិភពលោកស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ទំនាក់ទំនងកម្ពុជានិងចិន នៅតែឈានមុខ ជំរុញភាពរុងរឿង និងជាគំរូមួយ ក្នុងការកសាងសហគមន៍ជោគវាសនារួម ក្នុងនោះ លោកបានលើកឡើង ពីឆ្នាំផ្លាស់ប្តូរ ៣ឆ្នាំ ជាប់ៗគ្នា, ដូចជា​ ឆ្នាំផ្លាស់ប្តួរប្រជាជន និង ​ឆ្នាំផ្លាស់ប្តូរទេសចរណ៍ ជាដើម ដែលជាទំនាក់ទំនង ឈរលើមូលដ្ឋាន ផ្តល់ប្រយោជន៍សម្រាប់ប្រជាជន។

លោកក៏បានលើកឡើងពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ, ការកសាងសហគមន៍ជោគវាសនារួម គ្រប់រដូវកាល ដែលបង្ហាញពីយុទ្ធសាស្ត្រទំនាក់ទំនងកម្ពុជាចិន ដ៏រឹងមាំ។

នៅក្នុងវេទិកានោះ វាគ្មិននានា បានឡើងមានមតិយោបល់ បង្ហាញពីគន្លឹះក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន រួមនឹងបញ្ហាប្រឈម ដែលត្រូវរួមគ្នា ដោះស្រាយ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង