**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបាញ់រ៉ុក្កែតផ្លោងជាច្រើនគ្រាប់ មួយម៉ោងមុនពេល រដ្ឋមន្រ្តីការពារជាតិអាមេរិកបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ

ព្យុងយ៉ាង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារនេះ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់រ៉ុក្កែតផ្លោងជាច្រើនគ្រាប់ មួយម៉ោងមុនពេល រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ កាលពីថ្ងៃចន្ទ អំឡុងទស្សនកិច្ចនៅក្នុង ប្រទេសកូរ៉េខាងត្បូង។

យោធាកូរ៉េខាងត្បូង បានប្រាប់ថា ទីក្រុងព្យុងយ៉ាង ក៏បានបាញ់អាវុធស្រដៀងគ្នា ត្រឹមប៉ុន្មាននាទីមុនពេល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីចុងសប្តាហ៍មុនផងដែរ។

សរុបមក យោធាកូរ៉េខាងត្បូងអះអាងថា ប្រទះឃើញសញ្ញានៃការបាញ់រ៉ុក្កែតផ្លោងចំនួនប្រហែល១០គ្រាប់ ចូលទៅផ្នែកខាងជើងនៃសមុទ្រខាងលិច កាលពីខ្ទង់ម៉ោង៣រសៀលថ្ងៃសៅរ៍ និងខ្ទង់ម៉ោង៤រសៀលថ្ងៃចន្ទ។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក Hegseth នៅកូរ៉េខាងត្បូង គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបំពេញ ទស្សនកិច្ចមកកាន់តំបន់អាស៉ី រួមមានទាំងនៅកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ហើយបានបង្ហាញបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែមិនទទួលបានការឆ្លើយតបជាសាធារណៈពីទីក្រុងព្យុងយ៉ាង។ ទោះជាបែបនេះក្តី លោក ត្រាំ បាននិយាយថា រូបលោកនៅតែមានឆន្ទៈវិលត្រឡប់មកវិញ សម្រាប់ជំនួបនាពេលអនាគត ជាមួយលោក គីម៕

អត្ថបទដែលជាប់ទាក់ទង