កូរ៉េខាងជើង៖ ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដែលកូរ៉េខាងត្បូងថានឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលជាមួយចិនគឺជាសុបិនមួយ ដែលមិនអាចក្លាយជាការពិតបានឡើយ

សេអ៊ូល៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា បាននិយាយថាការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដែលកូរ៉េខាងត្បូងថានឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលជាមួយចិនគឺជាសុបិនមួយ ដែលមិនអាចក្លាយជាការពិតបានឡើយ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung គ្រោងនឹងបើកកិច្ចប្រជុំកំពូលមួយនៅថ្ងៃសៅរ៍នេះនាឱកាសចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ក្នុងទីក្រុង Gyeongju កូរ៉េខាងត្បូង។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រម្សិលមិញបានឱ្យដឹងថាលោក ស៊ី ជីនពីង និងលោក Lee នឹងពិភាក្សាគ្នាអំពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
KCNA នៅក្នុងសេចក្ដីរាយការណ៍មួយ បានគូសបញ្ជាក់ថាកូរ៉េខាងត្បូងនៅតែមិនទទួលស្គាល់ថាការព្យាយាមបដិសេធតំណែងរបស់កូរ៉េខាងជើងជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយ និងការជជែកអំពី ការរំសាយអាវុធនុយក្លេអ៊ែរដែលជាក្ដីសុបិនមិនអាចក្លាយជាការពិត នោះគឺគ្រាន់តែជាការបង្ហាញពីការខ្វះខាតមូលដ្ឋានចំណេះដឹងរបស់ខ្លួនតែប៉ុណ្ណោះ៕

