**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

អភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងស្ថានទូតអង់គ្លេស និងអៀឡង់ខាងជើងប្រចាំកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួសម និងពិភាក្សាការងារជាមួយលោកជំទាវ អាប៊ីហ្គែល ហ្វ្រាយអី ឯកអគ្គរាជទូតរង នៃស្ថានទូតអង់គ្លេស និងអៀឡង់ខាងជើង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍វត្តមានលោកជំទាវ និងប្រតិភូបានមក ដល់ខេត្តព្រះសីហនុ និងបានជំរាបជូនពីសក្តានុពលភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជា ៤ហ្សូន ទី១.តំបន់ឧស្សាហកម្ម និងភស្តុភាកម្ម ២.តំបន់ទីក្រុងសមាហរណកម្ម ៣.តំបន់ទេសចរណ៍ធម្មជាតិ ៤.តំបន់កសិកម្ម ដើម្បីអនុវត្តការប្រែក្លាយខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានរៀបចំផែនការយុទ្ធសាស្ត្រដូចជា ជំរុញការតភ្ជាប់ផ្លូវគមនាគមន៍ផ្លូវគោក និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងខេត្តព្រះសីហនុ និងការដាំដើមឈើឪ្យក្លាយជាទីក្រុងបៃតង Smart City ទន្ទឹមនោះយើងបានសាងសង់រូបសំណាកតំណាងអំពីវប្បធម៌ និងអរិយ្យធម៌ខ្មែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោល នយោបាយជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដោយទទួលបាននូវអត្ថប្រយោជន៍ដូចជា ១.សម្រួលបែបបទ និងឯកសារ ២.ការលើកលែងព័ន្ធ ជាដើម ហើយគោល នយោបាយជំរុញការវិនិយោគនេះ គឺមានតែខេត្តព្រះសីហនុមួយតែប៉ុណ្ណោះ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរ គុណរដ្ឋាភិបាលអង់គ្លេសដែលបានជួយកម្ពុជា ផ្នែកពាណិជ្ជកម្មលេខរៀងទី១០ និងដោយ ឡែកសម្រាប់ភ្ញៀវទេសចរ ជនជាតិអង់គ្លេស មកកាន់ខេត្តព្រះសីះនុមានចំណាត់ ថ្នាក់លេខ៦ ក្នុងចំណោមភ្ញៀវទេសចរទាំង ១០ ប្រទេស ដែលមានភ្ញៀវចំនួន ១១ ៩១១នាក់ មានការកើនឡើង ២០៦ភាគរយ បើធៀប រយៈពេល ៩ខែដូចគ្នា ឆ្នាំ២០២៤ ទន្ទឹមនោះ អង់គ្លេសបានជួយកម្ពុជា នូវជំនួយមនុស្សធម៌ ជំនួយសង្គមជាច្រើនផ្នែកទៀត។ កិច្ចសហប្រតិបត្តិការក្នុងខេត្តព្រះសីហនុ ជាមួយចក្រភពអង់គ្លេសបានជួយដល់អង្គការអភិរក្សផ្កាថ្ម និងតំបន់ការពារសមុទ្រក្រុងកោះរ៉ុង ជួយលើការងារគម្រោងស្តីពីៈ ការគាំទ្រជំនួយបច្ចេកទេសសម្រាប់ការអភិរក្សឧទ្យានជាតិសមុទ្រ ដែលទីតាំងអនុវត្តគម្រោងស្ថិតក្នុងខេត្តកោះ កុង កំពត កែប និងខេត្តព្រះសីហនុ។ គម្រោងនេះចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ក្រោមជំនួយជាទឹកប្រាក់ប្រមាណ ១៩៩,៩០៤ដុល្លារផោន។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការសំណូមពរដល់លោកជំទាវឯកអគ្គរាជទូតរងស្ថានទូតអង់គ្លេស ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ និងជួយជំរុញអ្នកវិនិយោគអង់គ្លេស មកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ។

លោកជំទាវ អាប៊ីហ្គែល ហ្វ្រាយអី ឯកអគ្គរាជទូតរង នៃស្ថានទូតអង់គ្លេស និងអៀឡង់ខាងជើងប្រចាំព្រះរាជាណា ចក្រកម្ពុជា បានជំរាបជូនថា ១០ឆ្នាំមុន លោកស្រីបានមកប្រទេសកម្ពុជា ម្រង ហើយថ្ងៃនេះបានមក ដល់ខេត្តព្រះសីហនុ ឃើញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ម្យ៉ាងទៀត ប្រជាពលរដ្ឋកម្ពុជា មានភាព រូសរាយរាក់ទាក់ ហើយរយៈពេល ២សប្តាហ៍ទៀត លោកស្រី មានគោលបំណងទៅលេងតំបន់កោះផងដែរ ព្រមទាំងបានថ្លែងអំណគុណអាជ្ញាធរខេត្តព្រះសីហនុ ដែលបានស្វាគមន៍ ប្រតិភូរបស់លោកជំទាវនាពេលនេះ ក្នុងគោលបំណង នៃដំណើរទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងផែនការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ រួមទាំងការងារផ្នែកវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ព្រមទាំងស្វែងយល់បន្ថែមទៀតអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាពនៅក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង