ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្ដទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់

ឧត្ដរមានជ័យ៖ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានណែនាំឱ្យកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្ដទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ កុំឱ្យស្ទះការងារ និងធ្វើការសម្អាតអនាម័យជាប្រចាំ ដើម្បីបង្កើននូវសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។
ការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យពង្រឹងការងារសន្ដិសុខ និងរបៀបរបបការងារនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងសំរោង។
ដោយមានការចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ លោកអធិការរង លោកនាយ-នាយរងប៉ុស្ដិ៍ និងមន្រ្ដីជំនាញពាក់ព័ន្ធ៕

