**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម២០២៥

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ២០២៥ ក្រោមប្រធានបទ«រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ» ។

កម្មវិធីនេះផងដែរត្រូវបានប្រារព្ធធ្វើឡើងនាសួនច្បារជិតសណ្ឋាគារសុខាភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីនៃទីស្នាក់ការកណ្តាល តំណាងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភ យុវជនកាកបាទក្រហមកម្ពុជា និងអ្នកចុះឈ្មោះចូលរួមប្រកួតប្រមាណ ៧៧៤នាក់។

គោលបំណងនៃការប្រារព្ធពិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សហគមន៍លើការអនុវត្តសង្គ្រោះបឋមអាយុជីវិត និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងការកៀរគរមូលនិធិដើម្បីគាំទ្រសេវាកម្មមនុស្សធម៌ និងកម្មវិធីកសាងភាពធន់។ លើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អ បង្កើនការយល់ដឹងជា សាធារណៈអំពីការឆ្លើយតបគ្រាមានអាសន្ន និងបង្កើនធនធានដើម្បីពង្រឹងសមត្ថភាពក្នុងសហគមន៍ក្នុងការត្រៀមរៀប បង្ការ ឆ្លើយតបគ្រោះមហន្តរាយ(ទឹកជំនន់ ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន និងអន្តរាគមន៍ផ្នែកសុខភាព។ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃចំណេះដឹងសង្គ្រោះបឋម និងការប្រែប្រួលអាកាសធាតុ។ លើកទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក និងអ្នកចូលចិត្តកីឡាគ្រប់វ័យ ឱ្យឆ្លងកាត់វគ្គបណ្តុះបណ្តាល បច្ចេកទេសសង្គ្រោះ បឋម និងបច្ចេកទេសធ្វើ CPR។ លើកកម្ពស់ឱ្យបានទូលំទូលាយ និងផ្តល់លទ្ធភាពប្រើប្រាស់ម៉ាស៊ីនឆក់បេះដូងខាងក្រៅដោយស្វ័យប្រវត្តិ (AEDs) នៅ ក្នុងកន្លែងកីឡា។ លើកទឹកចិត្តយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជាឱ្យចូលរួមក្នុងសកម្មភាពសង្គ្រោះបឋម និងការប្រែប្រួល អាកាសធាតុ និងជួយសង្គ្រោះជីវិតមនុស្សបានទាន់ពេល។

មានមតិបើកកម្មវិធី លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក ថ្វីបើលោកមិនបានអញ្ជើញមកចូលរួមជាមួយយើងទាំងអស់គ្នាក៏ដោយ ក៏ទឹកចិត្តនិងមនោសញ្ចេតនា នៅជាមួយយើងគ្រប់គ្នា និងជានិច្ចកាលឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា ឱ្យមានដំណើរការល្អ អាចឆ្លើយតប បានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋងាយរងគ្រោះដែលត្រូវការឱ្យជួយ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ជម្រាបជូនថា អត្ថន័យនៃទិវាដ៏មានសារៈសំខាន់នៃទិវាពិភពលោកសង្គ្រោះបឋម គឺជាទិវាដែលគ្រប់សមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅលើពិភពលោកត្រូវតែប្រារព្វឡើង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ នឹងទទួលស្គាល់ថា ជំនាញ/ចំណេះដឹងវិជ្ជាសង្រ្គោះបឋមនេះជាជំនាញនិងចំណេះដឹងដ៏មានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្សជាតិ ព្រោះការផ្តល់សេវាសង្គ្រោះបឋមជាទង្វើរបស់មនុស្សជាតិ ដែលផ្តល់អំណាចឱ្យយើងម្នាក់ៗ ក្នុងការជួយសង្គ្រោះជីវិត នៅពេលដែលមិនមានពេទ្យ ឬមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ដើម្បីអបអរ ទិវាពិភពលោក សង្គ្រោះបឋម ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា សូមលើកយកតែជំនាញ ធ្វើចលនាបេះដូងពីខាងក្រៅ(ស៊ីភីអរ) មួយមុខគត់ មកបង្ហាញអំពីបច្ចេកទេសជាក់ លាក់ ត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ភ្លាមៗ ដោយគាំងបេះដូង។ ទន្ទឹមនឹងនេះ គឺជាការលើកកម្ពស់សុខភាព និងពង្រឹងភាពធន់សហគមន៍ ព្រោះសុខភាពជាទ្រព្យ/សម្បត្តិ ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិ/មនុស្សម្នាក់ៗ/បុគ្គលម្នាក់ៗ នៅលើពិភពលោក។ មានភាពធន់សហគមន៍ គឺមានន័យថា បុគ្គលម្នាក់ៗទទួលខុសត្រូវលើសុខភាពដោយខ្លួនឯង គឺការពារខ្លួន មិនឱ្យមានជំងឺមិនឆ្លង ដែលជាជំងឺអាចការពារបានដល់ទៅ ៨០% មានដូចជា៖ ជំងឺទឹកនោមផ្អែម, ជំងឺឡើងសម្ពាធឈាម និងជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺផ្លូវចិត្ត និងការញៀនគ្រឿងញៀន។ បន្ថែមលើនេះ ដើម្បីឱ្យមានភាពធន់សហគមន៍ គឺសហគមន៍មួយទទួលខុសត្រូវលើការងារគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងសុខភាពផងដោយខ្លួនឯង ដោយចេះទុកដាក់ថែរក្សាបរិស្ថានស្អាត បរិស្ថានបៃតង ចេះទុកដាក់សំរាម ចេះចូលរួមកាត់បន្ថយ និងបញ្ចប់ការបំពុលដោយផ្លាស្ទិក ដោយចូលរួមយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ” “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង“ពន្លកបៃតង” ជាដើម។ល។

លើសពីនេះទៀត លោកជំទាវបានគូសបញ្ជាក់ថា ថ្ងៃនេះយើងជ្រើសយកមូលបទសន្តិភាព ព្រោះប្រជាជនកម្ពុជាគ្រប់រូបត្រូវការសន្តិភាពស្មើអាយុជីវិត សម្រាប់កម្ពុជាសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត កាន់តែមិនអាចខ្វះបានឡើយ កីឡារស់ក្នុងសន្តិភាព។ ដូចនេះ ការរត់នៅថ្ងៃនេះ គឺដើម្បីកាយសម្បទាផង លើកកម្ពស់ការចូលរួមការពារសន្តិភាពផង និងដើម្បីបរិស្ថានផង។
បញ្ជាក់៖ អ្នករត់ដល់ទីមុនគេទទួលបានវត្ថុអនុស្សាវរីយ៍ពីកាកបាទក្រហមកម្ពុជា សម្រាប់ជ័យលាភីផ្នែកនារី គឺលេខ១ ទទួលបានពានមាស ១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម ១ ថង់កក្រក ១ និងថវិកា១០ម៉ឺនរៀល។ លេខ២ ទទួលបានពានប្រាក់ ១ ក្រមា ១ ពែង១ កញ្ចប់សង្គ្រោះបឋម ១ ថង់កក្រក ១ និងថវិកា ១០ម៉ឺនរៀល។ និងលេខ៣ ទទួលបានពានសំរិទ្ធ ១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម ១ ថង់កក្រក ១ និងថវិកា ១០ម៉ឺនរៀល។ ចំពោះជ័យលាភីផ្នែកបុរសគឺទទួលបានដូចជ័យលាភីនារីដែរ គឺលេខ១ ទទួលបានពានមាស ១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម ១ ថង់កក្រក ១ និងថវិកា១០ម៉ឺនរៀល។ លេខ២ ទទួលបានពានប្រាក់ ១ ក្រមា ១ ពែង១ កញ្ចប់សង្គ្រោះបឋម ១ ថង់កក្រក ១ និងថវិកា ១០ម៉ឺនរៀល។ និងលេខ៣ ទទួលបានពានសំរិទ្ធ ១ ក្រមា១ ពែង១ កញ្ចប់សង្គ្រោះបឋម ១ ថង់កក្រក ១ និងថវិកា ១០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង