**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ជំនឿចិត្តលើវប្បធម៌ចិន «ការស្នង និង ការអភិវឌ្ឍ» ជំរុញល្បឿនដល់ការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន

ប្រាជ្ញាចិនស្តីពី«ការពង្រឹងទំនុកចិត្តលើប្រវត្តិសាស្ត្រ និង ជំនឿចិត្តលើវប្បធម៌» ដែលបានស្នើឡើងជាផ្លូវការនៅឯសន្និសីទជាតិស្តីពីការឃោសនា មនោគមវិជ្ជា និងវប្បធម៌ កាលពីខែតុលា ឆ្នាំ២០២៣ ដោយលោក Xi Jinping បានបង្កើនល្បឿននៃវឌ្ឍនភាពអារ្យធម៌ខាងស្មារតីរបស់ប្រជាជាតិចិនដោយបានបញ្ចូលខ្លឹមសារកាន់តែស៊ីជម្រៅដោយបានបង្ហាញគំនិតថ្មី ទស្សនៈថ្មី និងការសន្និដ្ឋានថ្មីលើការអភិវឌ្ឍវប្បធម៌ចិនក្នុងយុគសម័យថ្មី។ ប្រាជ្ញាចិននេះបានរំលេចយ៉ាងច្បាស់ថា ប្រជាជាតិចិនដែលតែងចងចាំជាប់ជានិច្ចនូវប្រវត្តិសាស្រ្តរបស់ខ្លួនបាននិងកំពុងបោះជំហានយ៉ាងស្វាហាប់នៅលើវិថីវិបុលភាពនៃយុគសម័យអនាគតមួយនៃវប្បធម៌ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយរួមបញ្ចូលអភិវឌ្ឍទ្រឹស្តីវប្បធម៌ម៉ាក្សនិយម និងគ្រឹះអរិយធម៌ជាង៥ពាន់ឆ្នាំរបស់ខ្លួន ដោយបាននាំប្រទេសចិនមកកាន់វិបុលភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរឹងមាំក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ហើយជាប្រទេសឈានមុខគេក្នុងការការពារអេកូឡូស៊ីសកលស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ ព្រមទាំងរួមចំណែកយ៉ាងសកម្មលើការចែករំលែកសុភមង្គលដល់មនុស្សជាតិក្នុងនាមជាជើងឯកថែរក្សាសន្តិភាពសកលដោយមានកងរក្សាសន្តិភាពចិនក្នុងពេលថ្មីៗនេះទទួលបាន«មេដាយឥស្សរិយយសសន្តិភាព»ពីអង្គការសហប្រជាជាតិជាទឡ្ហីករណ៍បញ្ជាក់ស្រាប់។

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ប្រាជ្ញារបស់លោក Xi Jinping ស្តីពីជំនឿចិត្តលើវប្បធម៌ដែលបានផ្តើមកាលពីខែតុលា ឆ្នាំ២០២៣ បានផ្តល់នូវគតិបណ្ឌិតដល់ប្រជាជាតិចិនយល់យ៉ាងច្បាស់ថាយកអតីតកាលធ្វើជាកញ្ចក់ដើម្បីឆ្លុះបញ្ចាំងពីបច្ចុប្បន្នកាល និងដោយប្រកាន់ខ្ជាប់នូវគោលការណ៍ធ្វើឲ្យអតីតកាលបម្រើជាប្រយោជន៍ដល់បច្ចុប្បន្នកាល ប្រទេសចិនបានផ្តើមនូវវប្បធម៌ថ្មីដោយរៀនផ្លាស់ប្តូរ និងអភិវឌ្ឍវប្បធម៌ប្រពៃណីតាមរបៀបរបបដែលប្រកបដោយនវានុវត្តភាព ដើម្បីធ្វើសមាហរណកម្មរវាងវប្បធម៌ចាស់ និងវប្បធម៌ថ្មី ហើយឲ្យវប្បធម៌ទាំងពីរនេះបម្រើជាប្រយោជន៍នៅក្នុងបេសកកម្មទាំងក្នុងការបណ្តុះបណ្តាលប្រជាជនចិន ទាំងការបង្កើនវិបុលភាពសុខដុមនីយកម្មរបស់ប្រជាជនចិននាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ យើងនឹងយល់យ៉ាងច្បាស់ថា បើទោះបីជាប្រជាជនចិនបាននិងកំពុងរៀនពីវិធីល្អបំផុតដើម្បីអនុវត្តប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្លួន ហើយលើកកម្ពស់វប្បធម៌សហសម័យក្នុងពេលតែមួយយ៉ាងណាក៏ដោយ ក៏ប្រជាជនចិនតែងផ្តោតការយកចិត្តទុកដាក់ទៅលើការស្នង និងការអភិវឌ្ឍ ដោយចាត់ទុកថាការលះបង់វប្បធម៌ប្រពៃណីនេះគឺប្រៀបបានទៅនឹងការកាត់ផ្តាច់ជីវិតរស់នៅរបស់ខ្លួនដូច្នោះដែរ។ សុខដុមនីយកម្មនៃវប្បធម៌ចិនវិវត្តស្របជាមួយយុគសម័យបានបង្កើនវិបុលភាពនៃការរស់នៅរបស់ប្រជាជនចិនទាំង៥៦ជនជាតិរួមរស់ជាមួយគ្នាបង្កើតបានកម្លាំងសាមគ្គីគ្រួសារប្រជាជាតិចិនដ៏រឹងមាំប្រកៀកស្មារគ្នានៃប្រជាជាតិចិនដោយរាប់បញ្ចូលប្រជាជនចិនរស់នៅក្នុងតំបន់តៃវ៉ាន់ក្នុងការបន្តជំហានតម្រង់ទៅកាន់គោលដៅរបស់ខ្លួន នោះគឺ«ការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន»។

បញ្ញត្តិ«បដិសំយោគវិចារវិទ្យា» ជាខ្លឹមដ៏សំខាន់នៃការបង្កើនជំនឿចិត្តលើវប្បធម៌ចិនដោយបានផ្តើមពីការរួមបញ្ចូលនូវគោលគំនិតម៉ាក្សនិយមដែលជាគ្រឹះបែបវិទ្យាសាស្រ្តនៃអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិន យកមកសំយោគនិងបន្ស៊ីជាមួយទស្សនវិជ្ជាចិនដូចជា«ឡៅជឺ» «ខុងជឺ» «ស៊ុនជឺ» ជាដើម ក្លាយជាគ្រឹះរបស់សង្គមនិយមតាមបែបផែនចិន។ បដិសំយោគវិចារវិទ្យាបានរួមចំណែកនៅក្នុងការពង្រឹងអារ្យធម៌ស្មារតីរបស់ប្រជាជាតិចិនឆ្លើយតបនឹងខ្លឹមសារជាសារវន្តដែលបានដាក់ចេញដោយសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនក្នុងការពង្រឹងកំណែទម្រង់ដោយបន្តបើកលំហសេរីភាពទីផ្សារកាន់តែទូលាយ ការអភិវឌ្ឍផលិតភាពសង្គមរបស់ប្រទេសចិនកាន់តែមានភាពរឹងមាំ ហើយការអភិវឌ្ឍរបបសង្គមនិយមតាមបែបផែនចិន និងធ្វើទំនើបកម្មតាមបែបផែនចិនកាន់តែមានភាពចាស់ទុំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពកាន់តែប្រសើរដែលជាបញ្ញត្តិថ្មីនៃ«វប្បធម៌ចិន»សម្រាប់ឈានឆ្ពោះទៅសម្រេចបាននូវការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន។

ទស្សនៈ«វប្បធម៌Hehe (和合)» ដែលជាប្រាជ្ញាចិនផ្តួចផ្តើមដោយលោក Xi Jinping បានផ្ដោតលើ «សាមគ្គី សន្តិភាព និងការរួមរស់ដោយវិបុលភាព» ដោយសង្កត់ធ្ងន់ទៅលើភាពសុខដុមរមនា និងការបង្រួបបង្រួម ជាជាងការប្រកួតប្រជែង និងជម្លោះដែលជាជ្រុងដ៏សំខាន់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ វប្បធម៌Heheនេះជាគំនិតមួយដែលស្របនឹងសង្គមរបស់ចិន ហើយបង្ហាញពីឥទ្ធិពលរួមគ្នានៃព្រះពុទ្ធសាសនា សាសនាតាវ និងលទ្ធិខុងជឺ ហើយក៏ជាការបញ្ជាក់ថា វប្បធម៌Heheមិនមែនជាផ្នែកខាងក្រៅចេញឆ្ងាយពីការអភិវឌ្ឍនោះទេ ផ្ទុយទៅវិញ វប្បធម៌Heheជាគន្លងដ៏សំខាន់ក្នុងការរស់រានមានជីវិត និងការរីកចម្រើនរបស់ប្រជាជាតិចិនក្នុងយុគសម័យថ្មី។ បន្ថែមពីលើនេះ វប្បធម៌Heheបាននិងកំពុងបង្កើនការយល់ស្របគ្នាជាលក្ខណៈសកលពីទស្សនវិស័យរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពតាមនិយមគរុសភាក្នុងការប្រកាន់ខ្ជាប់នូវអរិយធម៌អេកូឡូស៊ីដែលមានចិនជាគំរូភាពក្នុងនាមជាប្រតិបត្តិករឯកនៃទស្សនៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកដែលបាននាំប្រទេសចិនក្លាយជាប្រទេសដែលពោរពេញដោយជីវចម្រុះ និងមានទំនួលខុសត្រូវខ្ពស់ចំពោះបរិស្ថានសកល ដោយរួមជាមួយល្បឿនដ៏លឿននៃវិទ្យាសាស្ត្របច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់ប្រទេសចិនដោយរាប់បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាបៃតង ថាមពលស្អាត រថយន្តអគ្គិសនី និងការប្តេជ្ញាចិត្តលើគោលនយោបាយអព្យាក្រឹត្យកាបូននាឆ្នាំ២០៦០ថែមទៀតផង។

ជារួម គោលគំនិតដ៏សំខាន់របស់ប្រទេសចិនដែលមានលោក Xi Jinping ជាស្នូល បានបង្កើននូវសុខដុមនីយកម្មនិងវិបុលភាពសម្រាប់ផែនដីនិងមនុស្សជាតិ ដោយរួមគ្នាជាមួយប្រទេសចិនក្នុងកិច្ចបង្កើនល្បឿននៃការកសាងសហគមន៍រួមជីវិត និងសហគមន៍រួមវាសនានៃមនុស្សជាតិ។ តាមរយៈគំនិតផ្តួចផ្តើម និងការប្រតិបត្តិជាក់ស្តែងប្រកបដោយផ្លែផ្កា និងពោរពេញដោយស័ក្តិសិទ្ធិភាពដល់ការអភិវឌ្ឍសង្គមមនុស្សក្រោមទម្រសន្តិភាព សហគមន៍អន្តរជាតិមានសម្លេងរួមគ្នាកាន់តែខ្លាំងសាទរការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសចិនដែលជាកាលានុវត្តភាពនៃវឌ្ឍនភាពរបស់ពិភពលោក ហើយ«គោលការណ៍ចិនតែមួយ»ជាមូលដ្ឋានគ្រឹះដែលសហគមន៍អន្តរជាតិបង្កើនការគាំទ្រស្របតាមខ្លឹមសារដែលបានចែងនៅក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨របស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី២៦ ដែលជាគ្រឹះដ៏រឹងមាំក្នុងការស្តារភាពរុងរឿងឡើងវិញនៃប្រជាជាតិចិន នឹងនាំប្រទេសចិនបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្មនិងកាន់តែសំខាន់ក្នុងការបង្កើនសម្លេងនៃសហគមន៍វាសនារួមនៃមនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង