**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ទីរព័ត៌មានខេត្តព្រៃវែងឱ្យផលិតមាតិកាព័ត៌មានជាវីដេអូខ្លីៗជុំវិញការអភិវឌ្ឍ និងការងារសាធារណមតិ

ព្រៃវែង៖ ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន ជំរុញដល់មន្ទីរព័ត៌មានខេត្តព្រៃវែងឱ្យផលិតមាតិកាព័ត៌មានជាវីដេអូខ្លីៗជុំវិញការអភិវឌ្ឍ និងការងារសាធារណមតិឱ្យទាន់ពេលវេលា រហ័សដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីនៅមន្ទីរព័ត៌មានខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី៨ខែតុលា ឆ្នាំ២០២៥ឯកឧត្តមទេព អស្នារិទ្ធបានលើកទឹកចិត្តដល់មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់បង្កើនការផលិតព័ត៌មានឱ្យកាន់តែសម្បូរបែបជាពិសេសព័ត៌មានជាវីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា មានការពេញនិយមប្រើហ្វេសបុក ទិកតុក និងទស្សនាវីដេអូព័ត៌មានខ្លីៗ។ ដូច្នេះ មន្ត្រីព័ត៌មានត្រូវបង្កើនការផលិតមាតិកាព័ត៌មានជាវីដេអូឱ្យបានច្រើនដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ផ្សេងៗ និងវឌ្ឍនភាពរបស់ខេត្តលើគ្រប់វិស័យ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ថា ដើម្បីឱ្យការផលិតព័ត៌មានប្រកបដោយភាពទាក់ទាញទាមទារឱ្យមន្ត្រីព័ត៌មានសិក្សាស្វែងយល់ និងស្រាវជ្រាវបន្ថែមអំពីបច្ចេកទេសថតវីដេអូ ការជ្រើសរើសប្លង់ថត កាត់តវីដេអូ និងមានភាពច្នៃប្រឌិតខ្ពស់។
ឯកឧត្តមបានណែនាំឱ្យមន្ទីរព័ត៌មានខេត្តព្រៃវែង ក៏ដូចជាមន្ទីរព័ត៌មានផ្សេងៗទៀត ត្រូវរៀបចំផែនការ បណ្ដុះបណ្ដាលធនធានមនុស្ស លើការងារ សោតទស្សន៍ និងបច្ចេកវិទ្យាថ្មីៗដល់មន្ត្រីរាជការបន្ថែមទៀតដើម្បីមានសមត្ថភាពគ្រប់គ្រាន់ធ្វើការងារមានប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការអភិវឌ្ឍមូលធនមនុស្សរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ។
ជាងនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍លើកទឹកចិត្ត ដល់មន្ត្រីនៃមន្ទីរព័ត៌មាន ត្រូវសហការជាមួយមន្ទីរជំនាញនានាក្នុងខេត្តដើម្បីផលិតព័ត៌មានបម្រើដល់ការងារសាធារណមតិ និងសេចក្តីត្រូវការនៃការទទួលព័ត៌មានប្រចាំថ្ងៃសម្រាប់គាំទ្រដល់ការសម្រេចចិត្ត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងនោះដែរ មន្ទីរព័ត៌មាន ក៏ត្រូវយកចិត្តទុកដាក់ ពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រងនិង ទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ និងឆ្លើយតប បំភ្លឺឱ្យបានទាន់ពេលវេលា រាល់ព័ត៌មាន ដែលអាចប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងមូលដ្ឋាន។
ឯកឧត្តមបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្តជាសេនាធិការរបស់ក្រសួងព័ត៌មាន ជាពិសេសការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលខេត្តរបស់ខ្លួន។
លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានជម្រាបជូនឯកឧត្តមអ្នកនាំពាក្យ និងក្រុមការងារក្រសួងព័ត៌មាននាពេលនោះថា បច្ចុប្បន្ននេះ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងបានខិតខំបង្កើតមាតិកាថ្មីៗ និងព័ត៌មានទាក់ទងនឹងសកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលការងារក្នុងខេត្តជាប្រចាំ ប៉ុន្តែមិនទាន់បានទូលំទូលាយខ្លាំងនៅឡើយទេ ព្រោះសមត្ថភាព និងសម្ភារៈ របស់មន្ត្រីព័ត៌មាននៅមានកម្រិត ជាពិសេសការងារផលិតវីដេអូដែលមានគុណភាពខ្ពស់ និងមានការទាក់ទាញ។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ បានអរគុណយ៉ាងខ្លាំងដល់ឯកឧត្តមទេព អស្នារិទ្ធអ្នកនាំពាក្យក្រសួងព័ត៌មាន និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជួបសំណេះសំណាល និងនូវផ្តល់ពុទ្ធិថ្មីៗ ដើម្បីតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង