៩ខែ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ គ្រឹះស្ថានអង្គរបានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលសរុប ៣២ ៧០៨ ៩០៨ដុល្លារ ពីមានភ្ញៀវទេសចរបរទេស ចំនួន៧០៥ ២៦៩នាក់ កើនឡើង០.៧៧%។
គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរបរទេស ១៤ ៣៦៤នាក់ បានចូលទស្សនា នៅប្រាសាទកោះកែ ដោយទទួលបានចំណូល ២១៥ ៤៦០ដុល្លារ ។
បន្ថែមពីនេះ ក្នុងរយៈពេល៩ខែនេះ ការ លក់សំបុត្រ នៅប្រាសាទបេងមាលា ទទួលបានចំណូល ១១០ ១៣០ដុល្លារ ពីភ្ញៀវចំនួន ១១ ០១៣នាក់, ការលក់សំបុត្រ នៅភ្នំក្បាលស្ពាន ទទួលបានចំណូល ៤ ៣៦០ដុល្លារ ពីភ្ញៀវ ចំនួន ៨៧២នាក់ និងចំណូលពីការលក់សំបុត្រទូក មានចំនួន ៤៤៥ ០២៣ដុល្លារ។
សូមជម្រាបថា រយៈពេល៩ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរ ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ១ ៤១០ ៥៣៨ដុល្លារ៕

