ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីការបញ្ចប់នូវរដូវវស្សា ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជាដែលទទួលនូវរបបខ្យល់មូសុងនិរតីនឹងអស់ឥទ្ធិពលនៅក្នុងសប្ដាហ៍ទី១ ខែវិច្ឆិកា ខាងមុខនេះ ដែលជាការបញ្ចប់នូវរដូវវស្សា ឆ្នាំ២០២៥៕

