ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គឹម សុភា

នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គឹម សុភា ដែលត្រូវជាបងប្រុសបង្កើតរបស់ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈ អចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលបានទទួលអនិច្ចកម្ម នាថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តមបណ្ឌិត សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងជាមួយ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈ អចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្ដាល អំពីដំណឹងនៃការបាត់បង់ ឯកឧត្តម គឹម សុភា ដែលត្រូវជាបងប្រុសបង្កើតរបស់ ឯកឧត្តម ដែលបានទទួលអនិច្ចកម្ម នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម គឹម សុភា ជាការបាត់បង់នូវបងប្រុសបង្កើត ប្អូន ស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ ព្រមទាំងបងប្អូនកូនចៅ និងជាអ្នកមានគុណមួយរូបផ្តល់នូវភាពកក់ក្ត ក្នុងក្រុមគ្រួសារប្រកបទៅដោយព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្តនៅក្នុងការ បីបាច់ថែរក្សាការពារ អប់រំទូន្មាន បុត្រា បុត្រី ចៅៗ និងក្មួយៗ ឱ្យក្លាយទៅជាពលរដ្ឋល្អ ដើម្បីចូលរួមគ្រប់សកម្មភាពន ការអភិវឌ្ឍសង្គម និងបុព្វហេតុសុខសន្តិភាពរបស់ប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម គឹម សុភា ឆាប់បាន យោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

