**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងទិសដៅបន្ត ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងទិសដៅបន្ត ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារខេត្ត ចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ជាច្រើនរូបទៀត។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា និងតាមរយៈការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្រុមការងារបានកសាងស្នាដៃ ខិតខំបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។

លោកបានបន្ដថា ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់បានអនុវត្តខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច និងរបៀបរបបការងារស្របតាមសេចក្តីណែនាំលេខ០៤ សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅមូលដ្ឋាន ចុះពិនិត្យស្ថានភាពភូមិសាស្ត្រក្នុងខេត្ត និងតាមបណ្តោយព្រំដែន ចុះជួបប្រជាពលរដ្ឋ និងកងកម្លាំងឈរជើង នៅតាមបណ្តោយព្រំដែន និងនៅក្នុងមណ្ឌលសុវត្ថិភាពប្រជាជនភៀសសឹកទាំង១៥ទីតាំង ក្នុងភូមិសាស្ត្រខេត្ត ទន្ទឹមនឹងបណ្តាស្នាដៃសម្រេចបានខាងលើយើងក៏នៅមានភារកិច្ចមួយចំនួនទៀត ដែលត្រូវបំពេញបន្ថែមផងដែរ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងអាជ្ញាធរខត្ត ក្រុង ស្រុក នៅទូទាំងខេត្តព្រះវិហារ ត្រូវបន្តអនុវត្តគោលនយោបាយអទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលឲ្យបានខ្ចាប់ខ្ជួន។

លើសពីនេះ ត្រូវយកចិត្តទុកដាក់ជួយប្រជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាមពីសំណាក់កងទ័ពថៃឈ្លានពាន តាមរយៈការស្វែងរកការងារធ្វើ លោកក៏បានណែនាំដល់មន្ទីរការងារខេត្ត ត្រូវយកចិត្តទុកដាក់សហការជាមួយក្រសួងការងារ ដើម្បីស្វែងរកប្រភពទីកន្លែងការងារ ឲ្យពលករដែលគ្មានការងារធ្វើ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ការកសាងខេត្តព្រះវិហារមួយ គឺយើងទាំងអស់គ្នាជាឆ្អឹងខ្នង សុខដុមរមណីយកម្មរបស់ប្រជាជនខេត្តព្រះវិហារ គឺនៅលើយើងទាំងអស់គ្នា ដោយមិនមានអ្នកណាមួយជាតួឯកនោះទេ ត្រូវរួមចិត្តរួមកាយធ្វើសម្រាប់ប្រជាជនខេត្តព្រះវិហារ ការលំបាករបស់ប្រជាជន គឺជាកង្វល់ គឺជាសមត្ថកិច្ចដែលយើងទាំងអស់គ្នាត្រូវតែដោះស្រាយ ដោយលោកណែនាំបន្ថែមដល់មន្ត្រីទាំងអស់ មិនត្រូវយកជំនាញរបស់ខ្លួនទៅធ្វើអាជីវកម្មនោះទេ។

កិច្ចប្រជុំនាឱកាសនេះ ក៏មានការប្រកាសតែងតាំងនឹងផ្លាស់ប្តូរភារកិច្ច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំនួន៣រួមមាន៖
ទី១៖ លោកឧត្តមសេនីត្រីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជ័យសែន
ទី២៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រុកឆែប, លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ជាអនុប្រធានអចិន្ត្រៃយ៍
ទី៣៖ លោក ឈ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្កមថ្មី៕

អត្ថបទដែលជាប់ទាក់ទង