ACU រកឃើញអធិការរងនគរបាលស្រុកបវេលម្នាក់ ទទួលលុយពីជនជាតិចិនថៃ ជាមេក្លោងក្រុម Online Scam ជាថ្នូរការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបងម្នាក់ឈ្មោះ វ៉ន វាសនា ទទួលលុយពីជនជាតិចិនថៃ ចំនួន ៧៧៤,០០០ដុល្លារ ដែលជាមេក្លោងក្រុម Online Scam ជាថ្នូរការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។

