**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត

ដាណឺម៉ាក ចេញបញ្ជាហាមឃាត់ការហោះហើរដ្រូនស៊ីវិល

កូប៉ិនហាក៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រទេសដាណឺម៉ាក នៅថ្ងៃអាទិត្យ បានចេញបញ្ជាហាមឃាត់ការហោះហើរដ្រូនស៊ីវិល បន្ទាប់ពីដ្រូនជាច្រើនគ្រឿងត្រូវបានគេប្រទះឃើញនៅឯមូលដ្ឋានយោធាជាច្រើនកន្លែងកាលពីយប់មិញ ដែលកើតឡើងក្រោយមួយសប្តាហ៍ដែលការហោះហើររបស់ដ្រូនបានបណ្តាលឱ្យមានការបិទអាកាសយានដ្ឋានដាណឺម៉ាកជាច្រើនជាបណ្ដោះអាសន្ន។

យោធាដាណឺម៉ាកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ពង្រាយ «សមត្ថភាពជាច្រើន» ដើម្បីឆ្លើយតបទៅនឹងការប្រទះឃើញកាលពីយប់មិញនៅឯមូលដ្ឋាននានា។ ដាណឺម៉ាកបានហៅការហោះហើររបស់ដ្រូនទាំងនេះថាជាផ្នែកមួយនៃ «ការវាយប្រហារកូនកាត់»។ ខ្លួនមិនបានបញ្ជាក់ច្បាស់ថាអ្នកណាជាអ្នកទទួលខុសត្រូវនោះទេ ប៉ុន្តែនាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen បានលើកឡើងថា វាអាចជាទីក្រុងម៉ូស្គូ ដោយបានហៅរុស្ស៊ីថាជា «ប្រទេសចម្បងដែលបង្កការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប»។ វិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់នេះ។

នៅក្រោមការហាមឃាត់នេះ ដ្រូនស៊ីវិលនឹងត្រូវបានរារាំងមិនឱ្យហោះហើរក្នុងដែនអាកាសដាណឺម៉ាក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រសប្តាហ៍ក្រោយ ដែលជាពេលដាណឺម៉ាកនឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអឺរ៉ុប។

រដ្ឋមន្ត្រីការពារជាតិ លោក Troels Lund Poulsen បានបញ្ជាក់ថា «យើងត្រូវតែធានានូវលក្ខខណ្ឌការងារល្អបំផុតសម្រាប់កងកម្លាំងប្រដាប់អាវុធ និងប៉ូលិស នៅពេលដែលពួកគេទទួលខុសត្រូវលើសន្តិសុខក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប»។

គួរបញ្ជាក់ថា ដាណឺម៉ាកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃពុធ តាមពីក្រោយដោយកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍។ ដើម្បីជួយដល់ការឃ្លាំមើលដែនអាកាសក្នុងអំឡុងពេលព្រឹត្តិការណ៍ដ៏សំខាន់នេះ នាវាចម្បាំងការពារដែនអាកាសរបស់អាល្លឺម៉ង់មួយគ្រឿងក៏បានទៅដល់ទីក្រុងកូប៉ិនហាកកាលពីថ្ងៃអាទិត្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង