**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់អតីតនាយក FBI លោក James Comey ពីបទល្មើសព្រហ្មទណ្ឌ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា ខ្លួនបានចោទប្រកាន់អតីតនាយក FBI លោក James Comey ពីបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយកុហកសភា និងបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនការធ្វើយុទ្ធនាការ សងសឹកអ្នកដែលបានស៊ើបអង្កេត ឬរិះគន់រូបលោក។

តាមរយៈបទចោទខាងលើ ប្រសិនបើលោក James Comey ត្រូវបានរកឃើញថាមានពិរុទ្ធភាពពិតមែន នោះលោកអាចនឹងត្រូវជាប់ពន្ធនាគារ៥ឆ្នាំ។ ការចោទប្រកាន់ប្រឆាំងលោក Comey ពីបទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ និងបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ត្រាំ បានជំរុញជាសាធារណៈឱ្យនាយក FBI លោកស្រី Pam Bondi ចោទប្រកាន់លោក Comey និងមនុស្សជាច្រើននាក់ទៀត។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដោយមិននិយាយពីឈ្មោះ Comey លោកស្រី Bondi បានលើកឡើងថា «គ្មាននរណាម្នាក់អង្គុយលើច្បាប់នោះទេ?ហើយការចោទប្រកាន់នៅថ្ងៃនេះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រសួងយុត្តិធម៌អាមេរិក ក្នុងការនាំ អ្នកដែលរំលោភអំណាច ឬតួនាទីរបស់ខ្លួនដោយនិយាយកុហកបោកប្រាសប្រជាជនអាមេរិកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់»។

គួរបញ្ជាក់ថា លោក ត្រាំ បានបណ្ដេញលោក James Comey ចេញពីតំណែងកាលពីឆ្នាំ២០១៧ អំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីអាណត្តិទី១។

ចាប់តាំងពីពេល នោះមក លោក ត្រាំ បានរិះគន់លោក Comey ជារឿយៗជុំវិញការស៊ើបអង្កេតរបស់ FBI ក្នុងសំណុំរឿងដែលគេចោទប្រកាន់ថារុស្ស៉ីបានលូកលាន់ក្នុងកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ដើម្បីជួយឱ្យលោក ត្រាំ ទទួលបានជ័យជម្នះ។ ប៉ុន្តែ ក្រោយត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ អតីតនាយក FBI រូបនេះបានអះអាងថារូបលោកជាជនស្លូតត្រង់មិនបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង