**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

កម្ពុជាទទួលពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង «កិច្ចព្រមព្រៀង BBNJ»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិច) បានអញ្ជើញពិធីថតរូបរួមគ្នានៃបណ្តាប្រទេសដែលផ្តល់សច្ចាប័នលើ BBNJ កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ នាទីតាំង North Delegate Loung, UN Building និងបានអញ្ជើញចូលរួមនិងទទួលពានរង្វាន់ The High Seas Treaty Champion ក្នុងកម្មវិធី High Level Side Event: From Nice too New York: Activate the High Sea Treaty។ ការទទួលបានពានរង្វាន់នេះ បានផ្តល់កិត្តិយសដល់ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគំរូមួយក្នុងចំណោមប្រទេសស្ថាបនិក ទី៥៦ ក្នុងចំណោមប្រទេស ចំនួន៦០ ដំបូងគេ ដែលបានចូលក្នុងកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ»។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់ The High Sea Treaty Champion ទន្ទឹមគ្នា ជាមួយឥស្សរជនសំខាន់ៗ មេដឹកនាំនយោបាយកម្រិតខ្ពស់ ក្រុមអង្គការអន្តរជាតិធំៗ និងសកម្មជនយុវជនផ្សេងទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងការចរចា ដើម្បីបង្កើតបានសន្ធិសញ្ញា ការចូលរួមដោះស្រាយបញ្ហាបរិស្ថាន ការចូលរួមប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការអភិរក្សមហាសមុទ្រ រហូតដល់បានអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង (BBNJ) និងការអនុវត្តសន្ធិសញ្ញានេះប្រកបដោយប្រសិទ្ធភាព។

កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងកំឡុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង។ កម្ពុជាបានអនុវត្តនីតិវិធីបន្តបន្ទាប់ រហូតបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង BBNJ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ មុនសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នាទីក្រុងញូវយ៉កនៃសហរដ្ឋអាម៉េរិកក្នុងពេលនេះ។

សន្ធិសញ្ញាស្តីពី The High Sea Level Treaty បានបង្កើតឡើងបាន បន្ទាប់ពីប្រទេសដំបូងគេចំនួន ៦០ ប្រទេស បានផ្តល់សច្ចាប័នលើ «កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ)» អំឡុងពេលនៃព្រឹត្តិការណ៍ពិសេស ស្តីពីសកម្មភាពអាកាសធាតុ ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២៦ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិកាន់តែខ្លាំងឡើង ការពារមហាសមុទ្រ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារជីវិត និងជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងពិភពលោក៕ 

អត្ថបទដែលជាប់ទាក់ទង