**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

ការស្ទង់មតិរបស់បណ្តាញCGTN ៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនយ៉ាងផុលផុសរំលេចពីភាពឯកោរបស់អាមេរិកនិងអ៊ីស្រាអែលដែលមិនធ្លាប់មានកាលពីមុន

      គិត​រហូតដល់​ថ្ងៃទី ២៣ ខែ​កញ្ញា តាមម៉ោង​ក្រុង​ប៉េកាំង ក្នុ​ងចំណោម​រដ្ឋ​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ចំនួន​១៩៣ មាន​រដ្ឋ​សមាជិក​ចំនួន​១៥២បាន​ប្រកាស​ ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ ដោយ​ឡែក​ក្នុងចំណោម​​រដ្ឋសមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំនួន​៥ មាន​តែ​អាមេរិក​តែ​មួយ​គត់ដែល​​នៅមិន​ទាន់​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ ដូច្នេះ  ការ​ប្រកាស​ទទួល​ស្គាល់រដ្ឋ​ប៉ាឡេស្ទីនយ៉ាង​ផុល​ផុស​​លើក​នេះ ធ្វើ​ឱ្យ​អាមេរិកនិង​អ៊ីស្រាអែល​​ធ្លាក់​ក្នុង​ភាព​​ឯកោនៃ​កិច្ច​ការ​ទូតក្នុង​បញ្ហា​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ ។
បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,២ភាគរយសម្គាល់ឃើញថា ការ​អនុវត្ត​ “ដំណោះស្រាយ​រដ្ឋ​ពីរ​” ជា​ច្រកចេញតែមួយគត់សម្រាប់​ដោះស្រាយ​បញ្ហា​ប៉ាឡេស្ទីន​ ហើយ​ក៏ជា​ច្រក​ចេញ​ជា​មូលដ្ឋាន​សម្រាប់​សម្រេចបាន​នូវ​សន្តិភាព​នៅមជ្ឈិម​បូព៌ាផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨១,៨ភាគរយសម្គាល់ឃើញថា ការ​បង្កើត​ “រដ្ឋ​ប៉ាឡេស្ទីន​ដ៏ឯករាជ្យ​ ដែល​ចាត់​ទុក​បន្ទាត់​ព្រំដែន​នៅឆ្នាំ​១៩៦៧ជា​មូលដ្ឋាន​ ចាត់​ទុកក្រុងហ៊េ្សរុយសាឡិមខាងកើតជា​រដ្ឋ​ធានី និង​មានអធិបតេយ្យពេញលេញ​ ​​” ជា​គំនិត​ឯកភាព​រួម​របស់​សហគមន៍អន្តរជាតិ​ ។
ក្នុង​ការ​ស្ទង់​មតិលើក​នេះ ​ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៨ភាគរយបាន​ថ្កោលទោសយ៉ាង​ខ្លាំងក្លា​ចំពោះអំពើ​ហិង្សា​របស់​អ៊ីស្រាអែល ដោយ​សម្គាល់​​ឃើញថា អ៊ីស្រាអែល​ត្រូវ​បញ្ឈប់សកម្មភាព​យោធា​នៅតំបន់​ហ្កាហ្សាភ្លាមៗ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៣,៦ភាគរយ​សម្គាល់​ឃើញថា អាមេរិក​បាន​បណ្តែតបណ្តោយឱ្យ​អ៊ីស្រាអែលបង្ក​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅតំបន់​ហ្កាហ្សា ។
ការស្ទង់មតិលើកនេះ ធ្វើឡើង​តាមរយៈវេទិការបស់CGTN ជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកផ្តល់បទសម្ភាសន៍ចំនួន១២១០៤នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិយោបល់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង