**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ក្នុងរដូវបុណ្យភ្ជុំប្រជាពលរដ្ឋចូលរួមកាត់បន្ថយសំរាមនិងការប្រើប្រាស់ថង់ស្ទិក!

ភ្នំពេញ៖ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និងប្លាស្ទិកក្នុងរដូវបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកថង់ប្លាស្ទិកចោលផ្តេសផ្តរាស់ ដូចបណ្តាឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំ នៃប្រជាពលរដ្ឋ មកធ្វើបុណ្យទៀនតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាមផ្លូវសាធារណៈនានា។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា កាបញ្ចេញសំរាមតាមទីប្រជុំជន ក៏ត្រូវបានគាត់សំគាល់ថា បរិស្ថានសំរាម និងសំណល់ប្លាស្ទិក ត្រូវបញ្ជូនទៅទុកដាក់តាមទីលាន មានការថយចុះ ពី៣៣%-៤៥% ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ ធៀបនឹងថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ។ ជាក់ស្តែងការទុកដាក់សំរាម បរិមាណសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ បានធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹងដង្កោ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធៀបជាមួយនឹងបរិមាណសំរាម សំណល់រឹងទីប្រជុំជនប្រចាំថ្ងៃ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ មានបរិមាណសំរាម ចំនួន ៤២៦៩,៥០តោន/ថ្ងៃ។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ សំរាម បានថយចុះមកត្រឹមចំនួន ២៨០០,៨៨តោន/ថ្ងៃ (ថយចុះ៣៣%) និងនៅថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៥ មកត្រឹម២៣៧៧,២៧តោន/ថ្ងៃ (ថយចុះ៤៥%)។

បើធៀបនឹងក្នុងរយៈពេលដូចគ្នា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ គឺនៅឆ្នាំ២០២៥នេះ បរិមាណសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ ធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់នៅទីលាន មានការកើនឡើង ពី២១-២៦%ក្នុង១ ថ្ងៃ គឺនៅឆ្នាំ២០២៤ នៅថ្ងៃភ្ជុំបិណ្ឌទី១ បរិមាណសំរាមមាន ២២៣០,៧៧តោន នៅថ្ងៃទី២ នៃបុណ្យភ្ជុំបិណ្ឌមានបរិមាណ ១៩៦៤,២៩តោន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជួយកាត់បន្ថយការប្រើប្រាស់សំរាម កាបញ្ចេញសំរាម និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ព្រោះការចោលសំរាម និងសំណល់ប្លាស្ទិកពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ សោភ័ណភាពទីក្រុង និងមូលដ្ឋានរបស់យើងទាំងអស់គ្នា ជាពិសេសសំរាមនិងសំណល់ប្លាស្ទិក ប្រសិនជាមិនបានកាត់បន្ថយការប្រើប្រាស់និងបញ្ចេញចោលទេ វាបំពុលបរិស្ថាននិងការរស់នៅរបស់មនុស្សជាតិ។

ឯកឧត្តមបានបន្ថែមថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋ ការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរ ជាពិសេសការបញ្ចេញសំរាមនៅតាមទីក្រុង មានការថយចុះ រួមទាំងមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ បន្ទាប់ពីមានការជំរុញសកម្មភាព នៃយុទ្ធនាការនានារបស់ក្រសួងបរិស្ថាននាពេលកន្លងមក ជាពិសេសក្នុងរយៈពេល ២ឆ្នាំ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមផ្លាស់ប្តូរការគិតវិជ្ជមានចំពោះការទុកដាក់សំរាម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកម្ពុជាមានភាពស្អាតទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ភាពស្អាត ជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំភាពស្អាត របស់កម្ពុជា ចេញពីក្នុងខ្លួន ភាពស្អាតនៅក្រៅខ្លួន និងភាពស្អាតកម្ពុជានៅលើឆាកអន្តរជាតិ ដែលក្នុងនោះជំរុញយុទ្ធានាការនានា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន នៅក្នុងទឹក លើផ្ទៃដី និងលើផ្ទៃមេឃ។

ដោយឡែក ចំពោះភាពស្អាតលើដី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ការចូលរួមពីសាធារណជនទាំងអស់ ក្នុងនោះមានអ្នកចូលរួមចំនួន ១៣ លាននាក់ ក្នុងយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» អ្នកចូលរួមប្រមាណ ៧លាននាក់ ក្នុងយុទ្ធនាការយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមជាមួយយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលបានបង្ហាញយ៉ាងច្បាស់ ពីការសាមគ្គីគ្នា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ទប់ស្កាត់ការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមធ្វើការលើកទឹកចិត្ត និងគាំទ្រការចូលរួមសាមគ្គីគ្នាបន្ត ឱ្យបានខ្លាំងក្លាថែមទៀត ធ្វើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវទាំងអស់គ្នា ដើម្បីការពារបរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋ សោភ័ណភាពនៅតាមមូលដ្ឋាន និងតាមដងផ្លូវនានា គឺឆ្ពោះទៅកម្ពុជាមានភាពស្អាត រហូតទៅ៕

អត្ថបទដែលជាប់ទាក់ទង