**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ថ្នាក់ដឹកនាំរដ្ឋសភាអេស្ប៉ាញ សន្យាចូលរួមសង្កេតការណ៍ការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ដោយយកចិត្តទុកដាក់ដើម្បីធានាការពារសុខសុវត្ថិភាពជូនពលរដ្ឋប្រទេសទំាងពីរ

ភ្នំពេញ÷ឆ្លៀតនៅក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Javier Ignacio Maroto Aranzabal  អនុប្រធានរដ្ឋសភានៃប្រទេសអេស្ប៉ាញ។

ឯកឧត្តម អនុប្រធានរដ្ឋសភានៃប្រទេសអេស្ប៉ាញ បានបង្ហាញការចាប់អារម្មណ៍ជាខ្លំាងអំពីបទអន្តរាគមន៍របស់សម្តេចប្រធានរដ្ឋសភា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញលើកទី១ នៃមហា       សន្និបាតអាយប៉ាលើកទី៤៦ ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែងដើម្បីសន្តិភាពរបស់កម្ពុជា។ ឯកឧត្តមបានលើកឡើងថា អេស្ប៉ាញ និងកម្ពុជាមានទំនាក់ទំនងជាយូរមកហើយ នៅក្នុងនោះឯកឧត្តមក៏បានធ្លាប់បានទៅទស្សនាកម្ពុជា នៅខេត្តសៀមរាប ដែលជាទឹកដីពោរពេញដោយវប្បធម៌និងអរិយធម៌ដ៏រុងរឿង។

ឯកឧត្តម Javier Ignacio Maroto Aranzabal  បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថាការចូលរួមក្នុងសន្និបាតអាយប៉ាលើកទី៤៦នាពេលនេះរបស់គណៈប្រតិភូសភាអេស្ប៉ាញ ក្នុងនាមជាភ្ញៀវម្ចាស់ផ្ទះប៉ុណ្ណោះ។ សភាអេស្ប៉ាញ បានដាក់បេក្ខភាពជាសភាសង្កេតការណ៍អាយប៉ា ដែលនឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ស៊ីជម្រៅទំាងក្រមខណ្ឌអាយប៉ានិងទ្វេភាគីជាមួយកម្ពុជា។ ឯកឧត្តមអនុប្រធានបានស្នើសម្តេចប្រធានរដ្ឋសភាគំាទ្រ បេក្ខភាពសភាអេស្ប៉ាញជាសភាសង្កេតការណ៍របស់អាយប៉ា។

សម្តេចរដ្ឋសភាធិបតី បានទទួលយកសំណើរបស់សភាអេស្ប៉ាញ ដោយបានគូសបញ្ជាក់ថា បេក្ខភាពអគ្គលេខាធិការអាយប៉ាអាណត្តិក្រោយចាប់ពីខែមករាឆ្នាំ២០២៦ ជាឥស្សរជនការទូតរបស់កម្ពុជា ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏ស្នើឯកឧត្តមអនុប្រធានរដ្ឋសភា ជួយគំាទ្រដល់វិស័យទេសចរណ៍នៅកម្ពុជា ដោយប្រទេសអេស្ប៉ាញមានជំនាញខាងទេសចរណ៍នេះនិងជួយជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទំាងពីរបន្ថែមទៀត។

សម្តេចរដ្ឋសភា ក៏ជម្រាបពីដំណើរដើមទងនៃជម្លោះឈ្លានពានថៃមកលើកម្ពុជាដែលបានកើតតំាងពីយូរមកហើយ ដោយសារភាគីថៃបដិសេធមិនព្រមប្រើប្រាស់ផែនទី ដែលបានតម្កល់នៅអង្គការសហប្រជាជាតិ ទទួលស្គាល់ជាអន្តរជាតិ ធ្វើឡើងដោយបារំាង-សៀម។ ភាគីថៃបានប្រើប្រាស់ផែនទី ដែលគូសដោយឯកតោភាគី។ ចំណែកជម្លោះឈ្លានពានចុងក្រោយនេះ ទោះមានកិច្ចព្រមព្រៀងឈប់បាញ់ ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតី សហរដ្ឋអាមេរិក សម្របសម្រួលដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនិងជាប្រធានអាស៊ានប្តូរវេន ព្រមទាំងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាច្រើន មានប្រទេសចិនជាដើម ហើយបានចូលជាធរមានតំាងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកម៉្លេះក្តី តែភាគីថៃ បានរំលោភបំពានជាញឹកញយ ធ្វើឱ្យមានការព្រួយបារម្ភជាខ្លំាងអំពីសុខសន្តិភាព ស្ថិរភាពរវាងប្រទេសទំាងពីរនិងសហគមន៍អាស៊ានទំាងមូល។

សម្តេចបញ្ជាក់ថាកម្ពុជាស្រឡាញ់សន្តិភាព ព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ។
ឯកឧត្តម Javier Ignacio Maroto Aranzabal  សន្យាថានឹងពាំនាំអ្វី ឯកឧត្តមទទួលបាននាពេលនេះ ជូន ឯកឧត្តមប្រធានរដ្ឋសភាអេស្ប៉ាញ ហើយអេស្ប៉ាញនឹងចូលរួមសង្កេតការណ៍ដោយយកចិត្តទុកដាក់ លើការអនុវត្តបទឈប់បាញ់ ក្នុងការលើកកម្ពស់សុខសុវត្ថិភាពជូនពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង