រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងស្តីពី ស្ថានភាពកម្ពស់ទឹកស្ទឹងសែនខេត្តកំពង់ធំ

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា កម្រិតទឹកដែលប្រកាសឱ្យមានការប្រុងប្រយ័ត្នមានកម្ពស់ ១៣,៥០ម៉ែត្រ។ ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់ ដល់កម្ពស់ ១៣,៦១ម៉ែត្រ។
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តកំពង់ធំ ណែនាំប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ និងបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ៕

