**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

រុស្ស៉ីនិងបេឡារុស កំពុងធ្វើការហាត់សមបាញ់អាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី អំឡុងសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១៦ ខែកញ្ញា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា រុស្ស៉ីនិងបេឡារុស កំពុងធ្វើការហាត់សមបាញ់អាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី អំឡុងសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា។

លោក Lukashenko បានបន្ថែមថា សមយុទ្ធខាងលើ ក៏រួមមានការហ្វឹកហាត់បាញ់មីស៉ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៉ី ដែលទីក្រុងមូស្គូបានប្រើប្រាស់សាកល្បង កាលពីឆ្នាំមុនក្នុងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។

ដោយឡែក អំឡុងពេលជួប ជាមួយក្រុមមន្រ្តីយោធាជាន់ខ្ពស់ក្នុងថ្ងៃដដែល នៅតំបន់ Nizhny Novgorod នៃប្រទេសរុស្ស៉ី ជាទីដែលលំហាត់យោធាមួយចំនួន ត្រូវបានធ្វើឡើង ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានឱ្យដឹងថា កងទ័ពសរុបប្រមាណ១០០ ០០០នាក់ និងប្រហែល១០ ០០០បរិក្ខារយោធា បានចូលរួមក្នុងសមយុទ្ធ។

សមយុទ្ធហៅថា Zapad រវាងរុស្ស៉ីនិងបេឡារុស ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន ដល់ថ្ងៃអង្គារសប្តាហ៍នេះ គឺត្រូវលោក ពូទីន អះអាងថា មានគោលដៅដើម្បីធានា នូវការការពារដោយឥតលក្ខខណ្ឌ ចំពោះអធិបតេយ្យនិងបូរណភាពទឹកដីនៃប្រទេសទាំងពីរ។ យ៉ាងណាមិញ ក្រុមអ្នកវិភាគយោធារបស់លោកខាងលិច បានយល់ឃើញថា សមយុទ្ធនេះគឺមានចេតនាកំញើញដាក់អឺរ៉ុប ហើយ វាប្រព្រឹត្តទៅត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងរបស់អង្គការ NATO បាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះដ្រូន សង្ស័យជារបស់រុស្ស៉ី ដែលបានបំពានចូលដែនអាកាសរបស់ប៉ូឡូញ។

គួរបញ្ជាក់ថា បេឡារុសដែលជាប្រទេសមានព្រំប្រទល់ នៅជាប់អ៊ុយក្រែន ព្រមទាំងសមាជិកចំនួន៣របស់ NATO នោះគឺប៉ូឡូញ លីទុយអានី និងឡេតូនី សព្វថ្ងៃមានដាក់ឈរជើង អាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី ដែលស្ថិតក្រោមការបញ្ជានិងគ្រប់គ្រងរបស់ ទីក្រុងមូស្គូផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង