**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

ចិនបន្តផ្តល់ជំនួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​


នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពជា បានអញ្ជើញ​ចុះហត្ថលេខា លើកិច្ចព្រមព្រៀង គម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។

ពិធី ដែលត្រូវបានរៀបចំធ្វើឡើង នៅឯក្រសួងការបរទេសកម្ពុជា នារាជធានភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នាពេលនេះ បានឆ្លុះបញ្ចាំងថា ចិននៅតែបន្តជំនួយដល់កម្ពុជា ក្រោមក្របខណ្ឌមេគង្គ-ឡានឆាង ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាទទួលបានគម្រោងរាប់សិបគម្រោង តម្លៃរាប់សិបលានដុល្លារ ពីភាគីចិន។

ឯកឧត្តម Wang Wenbin មានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជា គឺជាដៃគូក្នុងការអភិវឌ្ឍ និងជាអ្នកដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសចិនបានគាំទ្រគម្រោងរបស់កម្ពុជា​ ជាបន្តបន្ទាប់​ដែលគ្របដណ្តប់លើការកាត់បន្ថយភាពក្រីក្រ ការបោសសម្អាតមីន ការអប់រំ ការការពារ និងគ្រប់គ្រងជំងឺត្រូពិច និងការជួសជុលលំនៅដ្ឋាន សម្រាប់ជនរងគ្រោះ ដោយគ្រោះមហន្តរាយ ជាដើម។ គម្រោងទាំងនេះបានផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជន រាប់សែននាក់ នៅក្នុងខេត្ត ចំនួន១០ នៅកម្ពុជា ដោយទទួលបានលទ្ធផលជាក់ស្តែង។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានគម្រោង ចំនួន ១១បន្ថែមទៀត ដែលមានតម្លៃ ប្រមាណ២លាន៥សែនដុល្លារអាមេរិក ដែលត្រូវបានចុះហត្ថលេខា នាពេលនោះ។ ឯកឧត្តមថា ការណ៍នេះបង្ហាញពីការគាំទ្ររបស់មិត្តចិន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ គម្រោងទាំងនេះ ផ្តោតសំខាន់ លើការអប់រំ, ការបណ្តុះបណ្តាបច្ចេកទេស និងវិជ្ជាជីវៈ, ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌, ការពង្រឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការលើកកម្ពស់សមត្ថភាពស្ត្រី ការអភិវឌ្ឍតំបន់ទេសចរណ៍, ការអភិវឌ្ឍកសិកម្ម និងការលើកកម្ពស់ ការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ចាត់ទុកមូលនិធិពិសេសនេះ គឺជាកម្លាំងចលករដ៏សំខាន់ ដែលបានធ្វើឲ្យសមារណកម្ម ក្នុងតំបន់កាន់តែស៊ីជម្រៅ បន្ថែមទៀត និងរួមវិភាគទានក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព វិបុលភាព សម្រាប់ប្រទេសជាសមាជិកទាំងអស់។

«ឆ្នាំ២០២៥នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់ ដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ-ឡានឆាង លើលទី១០ នាខែសីហា កន្លងទៅ បានកំណត់យកមូលបទ ទសវត្សរ៍មាស ការបន្តប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍មួយ កាន់តែប្រសើរឡើង តាមរយៈសាមគ្គីភាព ដើម្បីរម្លឹកខួប១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ព្រមទាំង បានជំរុញចក្ខុវិស័យរួមរបស់ខ្លួន ចំពោះសហគមន៍ វាសនារួមមួយ ប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សម្រាប់ប្រទេសមេគង្គ-ឡានឆាង ទាំងអស់»៕

អត្ថបទដែលជាប់ទាក់ទង