**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

បទវិភាគ៖ចិនផ្តួចផ្តើមឱ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ សម្របទៅតាមនិន្នាការទូទៅនៃយុគសម័យនិងទទួលបានការគាំទ្រពីប្រជាជន


បើ​មើល​ពី​ការផ្សាយដំណឹង​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ​ក្នុងរយៈពេលជិតកន្លះខែ​មក​អាច​ឃើញ​ថា ​”គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល”​គឺជា​ពាក្យពេញនិយម​ប្រើ​ប្រាស់​លើ​ផ្ទៃ​អន្តរ​ជាតិ ​។ ​យោង​តាម​ការ​វិភាគ​ខាងទិន្នន័យធំ​បង្ហាញឱ្យឃើញ​ថា ​ចាប់តាំងពី​លោក ​Xi ​Jinping ​ប្រធាន​រដ្ឋ​ចិន​បាន​លើកឡើង​គំនិតផ្តួចផ្តើមមួយនេះ​នៅក្នុង​កិច្ចប្រជុំកំពូល​នៃ​អង្គ​ការ​សហ​ប្រតិបត្តិ​ការ​សៀង​ហៃ​ក្រុង ​Tianjin ​កាលពី​ថ្ងៃទី ​១ ​ខែកញ្ញា ​មក ​បរិមាណ​ស្វែង​រក​ពាក្យ​គន្លឹះ​ពាក់​ព័ន្ធ​តាម​បណ្តាញ​អ៊ីន​ធឺណេត​បានឡើងដល់កម្រិត​កំពូល​នៅថ្ងៃបន្ទាប់ ​ហើយ​បន្ទាប់មក ​ក៏​បន្ត​ទទួល​ការយកចិត្តទុកដាក់យ៉ាងខ្លាំង​ដែរ ​។
តើមានមូលហេតុអ្វី​ខ្លះនៅពី​ក្រោយភាពអ៊ូអរ​សកល​បែបនេះ ​? ​យើងអាច​សង្កេតមើល​ពី​វិស័យ​ចំនួន ​៣ ​ដូច​ខាង​ក្រោម៖
វិស័យ​ទីមួយ ​គឺ ​ចំពេលដ៏សមរម្យ។
បច្ចុប្បន្ននេះ ​បម្រែបម្រួល​និម្មាបនកម្ម​ពិភពលោក​ដែល​ពុំធ្លាប់​មាន​ក្នុង​មួយ​សតវត្សរ៍​កំពុង​វិវត្ត​យ៉ាង​លឿន ​ប្រទេស​មួយចំនួន​តូច​បាន​និង​កំពុង​អនុវត្ត​អនុត្តរភាពនិយម​និង​គាំ​ពារ​និយម​ដែល​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​អភិបាលកិច្ច​អន្តរជាតិ​ដែល​បាន​ក​កើត​ឡើង​ស្រប​ពេល​នឹង​ការបង្កើតឡើង​នៃ​អង្គការសហប្រជាជាតិ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទីពីរ ​។
បើមើលពី​ទស្សនៈគន្លឹះ​នៃ​គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល​អាចឃើញថា ​វា​ផ្តោត​លើ​ទិស​ដៅដំណោះ​ស្រាយ​បញ្ហា ​។ ​ឧទាហរណ៍ដូចជា ​គំនិត​ផ្តួច​ផ្តើម​នេះ​​ចាត់ទុក​”ការ​ប្រកាន់​ខ្ជាប់​សមភាពនៃអធិបតេយ្យភាព”​ជា​បុរេលក្ខខណ្ឌដ៏​សំខាន់​បំផុត​​ដោយសង្កត់ធ្ងន់ថា ​បណ្តា​ប្រ​ទេសនានា​មិន​ថាតូចឬធំ ​ខ្លាំងឬខ្សោយ ​ក្រឬមានក៏​ដោយ​ ​ក៏​សុទ្ធតែ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ចូលរួមកិច្ចការ​អន្តរជាតិ ​សង្កត់ធ្ងន់​ពី​”ការគោរពច្បាប់​អន្តរជាតិ”​និង​”ការអនុវត្ត​ពហុ​ភាគី​និយ​ម” ​ក៏ដូចជា​សង្កត់​ធ្ងន់​ពី​”ការផ្តោត​លើ​ទិស​ដៅ​ប្រតិបត្តិ” ​។
វិស័យ​ទីពីរ ​គឺ ​សម្របទៅតាម​និន្នាការ​ទូទៅ​នៃ​យុគសម័យ។
នាពេល​បច្ចុប្បន្ននេះ ​តុល្យភាពនៃកម្លាំងអន្តរជាតិ​បាននិង​កំពុង​កើត​មានបម្រែបម្រួល​យ៉ាង​ស៊ីជម្រៅ ​។ ​ប្រទេសទីផ្សារងើបឡើងថ្មី​និង​ប្រទេសកំពុងអភិវឌ្ឍន៍​ជាច្រើន​បាន​ងើប​ឡើង​ជាក្រុម​ដែល​ជា​បម្រែបម្រួល​ដ៏​មាន​លក្ខណៈបដិវត្តន៍ខ្លាំង​បំផុត​ក្នុងចំណោម​តុល្យភាព​នៃ​កម្លាំងអន្តរជាតិ​គិត​ចាប់ពី​ចូល​សហសម័យ​មក ​។ ​គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល​ដែ​ល​ផ្តោត​លើ​ទស្សនៈសំខាន់​ដូចជា ​”ការ​ប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព” ​”គោរព​ច្បាប់​អន្តរជាតិ​”និង​”អនុវត្តពហុភាគីនិយម”​ជាដើម​ក្នុង​គោលបំណង​ធ្វើឱ្យ​បណ្តា​ប្រទេស​”ស​ក​ល​ខាងត្បូង”​បញ្ចេញសំឡេងកាន់តែខ្លាំងក្លា ​។ ​ហេតុនេះហើយ ​គំនិត​ផ្តួច​ផ្តើម​នេះ​​ទទួល​បាន​ការចាប់អារម្មណ៍​និង​ប្រតិកម្ម​តប​ខ្លាំង​ជា​ពិសេស​ពី​បណ្តា​ប្រទេស​”សកលខាងត្បូង” ​។
វិស័យ​ទីបី ​គឺ ​ទទួលបានការគាំទ្រពីប្រជាជន។
គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល​”ផ្តួចផ្តើមឱ្យតម្កល់ទុកប្រជាជនជាចម្បង”​ដោយសង្កត់​ធ្ងន់​ថា ​ប្រជាជន​នៃ​បណ្តា​ប្រទេសនានា​គឺជាអ្នកចូលរួម​និងជា​អ្នក​ទទួលបានផល​ប្រ​យោជ​ន៍​ជា​មូលដ្ឋាន​នៃ​អភិបាលកិច្ចសកល ​។ ​ទស្សនៈគុណតម្លៃ​មួយ​នេះ​បាន​ផ្តល់​នូវ​ជំនឿចិត្ត​និង​ក្តី​រំពឹងទុក​ដ៏​នឹងនរ​សម្រាប់​ប្រជាជន​នៃ​បណ្តាប្រទេសនានា ​ដែល​ប្រាកដ​ជា​ទទួលបាន​ការ​គាំទ្រ​យ៉ាងទូលំទូលាយ​ជា​មិនខាន​ហើយ​នឹង​ដំណើរការប្រកបដោយប្រសិទ្ធភាព ​។
ក្នុងរយៈពេល ​៤ ​ឆ្នាំកន្លងមកនេះ ​ប្រទេសចិន​បានលើកឡើង​គំនិតផ្តួចផ្តើម​សកល​ទាំង​បួន​ដោយឡែកពីគ្នា​ដោយ​ផ្តោតលើ​វិស័យចំនួន ​៤ ​ដូចជា ​ការអភិវឌ្ឍ ​សន្តិសុខ ​អរិយធម៌​និង​អភិបាលកិច្ច ​។ ​នេះបាន​បំពេញបន្ថែម​នូវ​ស្ថិរភាព​និង​ភាពប្រាកដប្រជា​សម្រាប់​ពិភព​លោក​ដែលមានភាពរង្គោះរង្គើខ្លាំង ​ក៏​ដូចជា​បង្ហាញពី​ទំនួលខុសត្រូវរបស់ប្រទេសធំ ​។ ​គំនិត​ផ្តួច​ផ្តើម​ទាំងនេះ​ទទួល​បាន​ការ​កោតសរសើរ​និង​ការ​ស្វាគមន៍យ៉ាងទូលំទូលាយ​ដែល​បាន​បញ្ជាក់​ពី​ការពិតជាក់ស្តែងដែល​ថា ​ប្រទេសចិន​ផ្តួចផ្តើមឱ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ ​សម្រ​ប​ទៅ​តាម​និន្នាការ​ទូទៅ​នៃ​យុគសម័យ​និង​ទទួលបាន​ការគាំទ្រពីប្រជាជន ​។
រំពឹងទុកពីអនាគត ​មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ​ក៏​ចិន​នឹង​ប្រកាន់ខ្ជាប់យ៉ាងមុតមាំ​នូវ​ការឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ​ធ្វើការ​ជា​មួយ​បណ្តា​ភាគីនានា​ដើម្បី​រួមគ្នា​ជំរុញ​ប្រព័ន្ធអភិបាលកិច្ចសកល​ឱ្យ​អភិវឌ្ឍ​ទៅ​រក​ទិស​ដៅ​ល្អ​និង​វិជ្ជមាន ​ក៏ដូចជា​ជំរុញ​ការកសាង​សហគមន៍រួមវាសនារបស់មនុស្សជាតិ ​ដើម្បី​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែងឥតឈប់ឈរ​ក្នុង​ការ​ជំរុញ​បុព្វហេតុដ៏ខ្ពង់​ខ្ពស់​ស្តីពី​សន្តិភាព​និង​ការ​អភិវឌ្ឍ​របស់​មនុស្សជាតិ ​៕

អត្ថបទដែលជាប់ទាក់ទង