**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»

រយៈពេល៩ខែ ឆ្នាំ២០២៥នេះ ក្មេងទំនើងចំនួន ២៨៣ នាក់ត្រូវបានឃាត់ខ្លួនអនុវត្តវិធានការច្បាប់និងវិធានការរដ្ឋបាលនៅក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលទូទាំងខេត្តបាត់ដំបង អនុវត្តការងារបង្រ្កាបករណីក្មេងទំនើងបានចំនួន ៥៣ ករណី ឃាត់ខ្លួនពួកគេចំនួន២៨៣នាក់ ចាត់ វិធានការច្បាប់ដោយរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសចំនួន ២៤ករណី មានមនុស្សចំនួន ១៣២នាក់ និងចាត់វិធានការរដ្ឋបាលដោយដកហូតរក្សា ទុកមធ្យោបាយរយៈពេលខ្លី និងរយៈពេលវែង រហូត ០៣ខែ នៅមូលដ្ឋាននិងបង្គាប់ឱ្យធ្វើ ពលកម្ម អនាម័យ មុននឹងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញដោយមានលក្ខណ្ឌច្បាស់លាស់។

មិនតែប៉ុណ្ណោះមានពួកក្មេងទំនើងចំនួន ៥១៥ នាក់ស្រីចំនួន ០៥នាក់ បែងចែកចំនួន ៧៨ ក្រុម ដែលកំពុងស្ថិតក្នុងបញ្ជីគ្រប់គ្រងនិងតាមដានជាប់ជាប្រចាំរបស់នគរបាល ហើយក្នុងរយៈពេលកន្លងទៅ អង្គភាពនគរបាលដែលកំពុងគ្រប់គ្រងមុខសញ្ញានេះបានកោះ ហៅ ពួកគេជាក្រុមៗ មកធ្វើការសាកសួរដើ ម្បីឱ្យដឹងជាក់ច្បាប់អំពីរចនាសម្ព័ន្ធគោល បំណងនិងផែនការដែលគេប៉ងធ្វើសកម្មភាពនៅមូលដ្ឋាន ដោយបង្កការរំខាន បង្កភាពអា ណាធិបតេយ្យ បង្កេីតជម្លោះជាមួយក្រុមផ្សេង ឬបំពេញបែបបទបន្ថែម និងចាត់វិធាន ការបំបែកសំបុក្រពួកគេបានមុន មិនឱ្យពួកគេប្រ មូលផ្តុំធ្វើសកម្មភាពបាន។

តាមរបាយការណ៍រយៈពេល០៩ខែ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឹតពីខែ វិច្ឆិ កា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១៩ សីហា ឆ្នាំ ២០ប២៥ ដែលត្រូវបានធ្វើការបូកសរុបនាពេលកន្លងមកដោយលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការក្នុងរយៈពេលកន្លងទៅនេះ គឺដោយផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្តោតសំខាន់លើការងារបង្ការទប់ស្កាត់និងបង្រ្កាបឱ្យបានក្រុមក្មេងទំ នើងនៅក្នុងមូលដ្ឋានព្រមទាំងចាត់វិធានការតឹងរឹងបំផុតចំពោះពួកគេ ។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា នារយៈ ពេល០៩ខែឆ្នាំ ២០២៥ នេះស្ថានភាពក្មេងទំនើង បានថយចុះចំនួន ១១ករណី បើប្រៀបធៀននឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ កន្លងទៅ ។ ទោះជាបែបនេះក្តី ក្នុងការងារបូក សរុបលោកឧត្តមសេនីយ៍ទោស្នងការបានស្នើឱ្យសមត្ថកិច្ចនគរបាលត្រូវបន្តខិតខំឱ្យខ្លាំងក្លាបន្ថែមទៀតពិសេសការផ្សព្វផ្សាយនៅតាមទីសាធារណៈ កន្លែងកំសាន្តសប្បាយតាមសាលារៀន ទីអារាម និងសហគមន៍មូលដ្ឋាន ឱ្យបានច្រើន ហើយគប្បី មានការចូលរួម សហការណ៍ពីអាណាព្យាបាលពួកគេ ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋាន ដើម្បីលប់បំបាត់ករណីនេះឱ្យដល់ចំណុចទៀបបំ ផុតនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង