**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង

បទវិភាគ៖ការបើកទូលាយមានកម្រិតខ្ពស់ ផលិតកម្មមានទិន្នន័យល្អប្រសើរ សេដ្ឋកិច្ចចិនកំពុងអភិវឌ្ឍប្រកបដោយស្ថិរភាពនិងភាពរឹងមាំ

“ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៤ តម្លៃបន្ថែមនៃឧស្សាហកម្មទាំងមូលរបស់ចិនបានកើនឡើងពី៣១,៣ទ្រីលានយាន់ប្រាក់ចិនដល់៤០,៥ទ្រីលានយាន់ប្រាក់ចិន ។ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលមានសមាមាត្រជិត៣០ភាគរយនៃទូទាំងពិភពលោក ដែលមានទ្រង់ទ្រាយសរុបកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ។ ក្នុងអំឡុងពេលផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ចិនបានលេចចេញគ្រឿងបរិក្ខារផ្នែកបច្ចេកទេសដ៏សំខាន់មួយចំនួន ។ល។” ពេលថ្មីៗកន្លងទៅនេះ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំសន្និសីទសារព័ត៌មានមួយចំនួនអំពីប្រធានបទ “សម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ប្រកបដោយគុណភាពខ្ពស់”ដែលបានប្រកាសទិន្នន័យថា តាមការប៉ាន់ប្រមាណ កំណើននៃតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលរបស់ចិនប្រហែលនឹងឡើងដល់៨ទ្រីលានយាន់ប្រាក់ចិន ដែលមានអត្រារួមចំណែកលើសពី៣០ភាគរយចំពោះកំណើននៃឧស្សាហកម្មកម្មន្តសាលទូទាំងពិភពលោក ។ ជំហានបន្ទាប់ ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិននឹងចាត់វិធានការច្រើនផ្នែក ដើម្បីបន្តជំរុញឧស្សាហូបនីយកម្មបែបថ្មីនិងពង្រឹងមូលដ្ឋាននៃសេដ្ឋកិច្ចជាក់ស្តែង ។
តាមទិន្នន័យនៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា “ទុនដ៏គ្រប់គ្រាន់”របស់បរទេសកំពុងពន្លឿនការទិញទ្រព្យសម្បត្តិរបស់ចិន ។ មូលនិធិទីផ្សារងើបឡើងថ្មីក្រោមឱវាទក្រុមហ៊ុន Invesco ដែលជាក្រុមហ៊ុនយក្សសម្រាប់គ្រប់គ្រងមូលធនអាមេរិកបានបន្ថែមទិញមូលប័ត្រជាច្រើនរបស់ក្រុមហ៊ុន JD ក្រុមហ៊ុន Yili និងក្រុមហ៊ុន Alibaba ជាដើមនៅខែកក្កដាកន្លងទៅនេះ ។ តាមរបាយការណ៍នៃក្រុមហ៊ុន Goldman Sachs ឱ្យដឹងថា ក្នុងរយៈពេលជិតមួយខែកន្លងទៅនេះ មូលប័ត្រនិងមូលនិធីក្នុងដែនចិនទទួលបានលំហូរប្រាក់ទុនចំនួន៦ពាន់៥៥០លានដុល្លារអាមេរិក ដែលនាំមុខគេក្នុងទីផ្សារងើបឡើងថ្មី ។ ក្រៅពីនេះ ទ្រង់ទ្រាយនៃមូលប័ត្រETFចិនជាច្រើនដែលបានដាក់លក់នៅបរទេសក៏បានកើនឡើងចាប់ពីឆមាសទីពីរមកដែរ ។
ឈានចូលខែកញ្ញា ទន្ទឹមនឹងការប៉ាន់ប្រមាណចំពោះការបញ្ចុះអត្រាការប្រាក់នៃប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានកើនឡើងជាសន្សឹមៗ ទីផ្សារងើបឡើងថ្មីដែលបូករួមទាំងប្រទេសចិនផងបានក្លាយជាចំណុចក្តៅដែលប្រាក់ទុនសកលយកចិត្តទុកដាក់ម្តងទៀត ។ ស្ថាប័នទុនបរទេសជាច្រើនបានយល់ឃើញថា និន្នាការមានភាពនឹងនរឡើងវិញនៃសេដ្ឋកិច្ចចិនបន្តកើនឡើង កម្លាំងប្រកួតប្រជែងខាងឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវលើកកម្ពស់ ព្រមទាំងការបន្តមានប្រសិទ្ធភាពនៃគោលនយោបាយផ្នែករចនាសម្ព័ន្ធ កំពុងរួមគ្នាជំរុញឱ្យជំនឿចិត្តចំពោះទីផ្សារចិនស្តារឡើងវិញជាបន្តបន្ទាប់។
បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងសហគ្រាសចិននិងបរទេសបានវាយទម្លុះរូបមន្តប្រពៃណី ដែលលើកកម្ពស់លំដាប់ថ្នាក់ទៅកាន់វិស័យដូចជារថយន្តថាមពលថ្មី បញ្ញាសិប្បនិម្មិតនិងឱសថជីវសាស្ត្រជាដើម សហគ្រាសឯកជននិងទុនបរទេសបានប្រែពី “ទីពឹងឯកទិស” ទៅកាន់“ការផ្តល់កម្លាំងចលករគ្នាទៅវិញទៅមក” ដែលកកើតទៅជាការវិលជុំ“ដែលច្នៃប្រឌិតថ្មីនៅប្រទេសចិនហើយនាំចេញទៅកាន់ទូទាំងពិភពលោក” ។
មូលដ្ឋានដ៏រឹងមាំនៃសេដ្ឋកិច្ចចិនបានផ្តល់ការធានាដល់ទុនបរទេស ។ នៅឆ្នាំ២០២៣ GDP របស់ចិនបានលើសពី១៣០ទ្រីលានយាន់ប្រាក់ចិន ដែលមានល្បឿនកំណើន៥ភាគរយ ។ នៅឆមាសទីមួយឆ្នាំ២០២៤ បានកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ដែលបន្តកើនឡើងទៅរកភាពល្អប្រសើរ ។ ស្ថាប័នទុនបរទេសជាច្រើនបានយល់ឃើញថា កត្តាមានអំណោយផលដូចជា សេដ្ឋកិច្ចចិនកើនឡើងយ៉ាងនឹងនរឡើងវិញ កម្លាំងប្រកួតប្រជែងខាងឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវលើកកម្ពស់ ព្រមទាំងប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកជិតនឹងបញ្ចុះអត្រាការប្រាក់ជាដើម នឹងរួមគ្នាជំរុញឱ្យប្រាក់ទុនទូទាំងពិភពលោកពន្លឿនវិនិយោគលើទ្រព្យសម្បត្តិរបស់ចិន ។
ពីពិព័រណ៍ឧស្សាហកម្មវៃឆ្លាតពិភពលោកដល់ពិព័រណ៍អន្តរជាតិចិនសម្រាប់វិនិយោគនិងពាណិជ្ជកម្ម រហូតដល់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ពិព័រណ៍ខាងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិប៉ុន្មានលើកទាំងនេះបានរៀបចំធ្វើជាបន្តបន្ទាប់នៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជាបន្តបន្ទាប់ ដើម្បីបង្ហាញពីជំនឿចិត្តនិងការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ បញ្ចេញសញ្ញាខ្លាំងក្លារបស់ចិនដែលរីករាយបង្កើនកិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយប្រទេសនានានិងពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ក៏ដូចជាបញ្ចេញការអញ្ជើញយ៉ាងស្មោះត្រង់ស្តីពីការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយគ្នានិងរួមគ្នាត្រួសត្រាយអនាគតដ៏ល្អបវរទៅកាន់សហគមន៍អន្តរជាតិជាបន្តបន្ទាប់ ។ ក្នុងយុគសម័យថ្មី ប្រទេសចិនប្រកាន់ខ្ជាប់ការគ្រោងផែនការដោយម្ចាស់ការ ពង្រីកការបើកទូលាយដោយមានរបៀបរៀបរយ និងជំរុញការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មីខាងពាណិជ្ជកម្មសេវាកម្ម នេះជាវិធានការដ៏សំខាន់របស់ចិនសម្រាប់ការពូនជ្រំកម្លាំងចលករថ្មីខាងពាណិជ្ជកម្មជាមួយបរទេសយ៉ាងសកម្មនិងពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងពាណិជ្ជកម្មផង ហើយក៏បានបង្ហាញពីបេសកកម្មនិងទំនួលខុសត្រូវរបស់ចិនដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកលតាមរយៈសកម្មភាពជាក់ស្តែងក្នុងនាមជាអ្នករួមចំណែកដ៏សំខាន់និងជាយុថ្កាលំនឹងនៃកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង