អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង និងរៀបចំផែនការគ្រប់គ្រង ដែនជម្រកសត្វព្រៃកែវសីមា

មណ្ឌលគិរី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង និងរៀបចំផែនការគ្រប់គ្រង ដែនជម្រកសត្វព្រៃកែវសីមា។
កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរង ខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ លោក លោកស្រីអភិបាល អភិបាលរង ក្រុង-ស្រុក អង្គការ ដៃគូរ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ សុខដុម អគាររដ្ឋបាលខេត្ត៕

