ឯកឧត្តម ថង សាវុន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការ កងកម្លាំងទាំងបី លោក លោកស្រីនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង-ស្រុក លោក លោកស្រីនាយក នាយិកា ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត លោកប្រធានត្រួតពិនិត្យច្រក់ទ្វារទ្វេភាគីទាំងបី និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ គ អគាររដ្ឋបាលខេត្ត៕

