**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

បទវិភាគ៖ពីការួមគ្នាប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដល់ទំនើបកម្មរួម៖ មាគ៌ាអភិវឌ្ឍដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការរបស់ចិន

“សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគឺជាការធានាជាមូលដ្ឋានសម្រាប់យកឈ្នះលើឧបសគ្គនិងថែរក្សាសន្តិភាព” “មានតែមនុស្សទូទាំងពិភពលោកពួតដៃប្រកៀកស្មាគ្នា ទើបពិភពលោកមានសន្តិភាពជារៀងរហូត។”ល។ល អំពីពិធីរំលឹកខួបលើកទី៨០នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅថ្ងៃទី៣ខែកញ្ញា ឥស្សរជនអន្តរជាតិដែលអញ្ជើញចូលរួមក្នុងពិធីនេះបាននាំគ្នាពិពណ៌នាពីការរំពឹងទុកចំពោះអនាគតដោយប្រើពាក្យពេចន៍ដូចជា”សាមគ្គីភាព” និង”ប្រកៀកស្មាគ្នា”។
“ជ័យជម្នះដ៏អស្ចារ្យនេះ គឺទទួលបានដោយប្រជាជនចិននិងប្រជាជននៃប្រទេសជាសម្ព័ន្ធមិត្តប្រឆាំងហ្វាស៊ីសនិងបណ្តាប្រទេសនានាក្នុងការរួមគ្នាតស៊ូប្រយុទ្ធ ។ រដ្ឋាភិបាល និងប្រជាជនចិននឹងមិនបំភ្លេចជារៀងរហូតនូវរដ្ឋាភិបាលបរទេសនិងមិត្តអន្តរជាតិដែលធ្លាប់ផ្តល់ការគាំទ្រនិងជំនួយដល់ប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានឡើយ!” ការបង្ហាញឥរិយាបថរបស់លោកXi Jinping ប្រធានរដ្ឋចិននៅក្នុងពិធីរំលឹកថ្ងៃជ័យជម្នះបានធ្វើឱ្យមិត្តភក្តិអន្តរជាតិដែលចូលរួមពីធីមានការរំភើបចិត្តយ៉ាងខ្លាំង។
ពីអ្នកបើកយន្តហោះសូវៀតស្ម័គ្រចិត្តមកប្រយុទ្ធនៅប្រទេសចិន ដល់ក្រុមខ្លាហោះនៃអាមេរិកបើកខ្សែផ្លូវហោះហើរThe Hump; ពីវេជ្ជបណ្ឌិតកាណាដា Norman Bethune និងវេជ្ជបណ្ឌិតឥណ្ឌាDwarkanath Kotnis ដែលជួយសង្គ្រោះជីវិតមនុស្សដោយប្រថុយនឹងគ្រោះថ្នាក់ ដល់ប្រទេសចិនបានចាត់បញ្ជូនកងកម្លាំងបេសកកម្មចំនួនមួយសែននាក់ទៅប្រយុទ្ធនៅមីយ៉ាន់ម៉ា ពីទីក្រុងសៀងហៃជួយសង្រ្គោះជនជាតិជ្វីហ្វជាង២ម៉ឺននាក់ ដល់អ្នកនេសាទចិនជួយសង្គ្រោះឈ្លើយសឹកកងទ័ពអង់គ្លេសលើនាវាឈ្មោះLisbon Maruយ៉ាងអង់អាចក្លាហាន រឿងរ៉ាវដ៏រស់រវើកទាំងនេះបង្ហាញយ៉ាងជ្រាលជ្រៅថា ជ័យជម្នះដ៏អស្ចារ្យនៃសង្គ្រាមភពលោកប្រឆាំងនឹងហ្វាស៊ីសគឺជាការតស៊ូប្រយុទ្ធរបស់ប្រជាជននៃបណ្តាប្រទេសនានាដែលយកសច្ចធម៌ ភាពភ្លឺស្វាងនិងវឌ្ឍនភាពឈ្នះលើទុច្ចរឹត ភាពខ្មៅងងឹតនិងការដើរថយក្រោយ ។
បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញកិច្ចកសាងទំនើបកម្មតាមបែបផែនចិន។ ប៉ុន្តែ អ្វីដែលប្រទេសចិនស្វែងរកគឺមិនមែនទំនើបកម្មដែលយកសុខតែខ្លួនឯងនោះទេ ពោលគឺរំពឹងទុករួមសហការជាមួយបណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយផង ដើម្បីសម្រេចទំនើបកម្មជាមួយគ្នា។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសចិនបានផ្តួចផ្តើមឱ្យសម្រេចបាននូវពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានរបៀបរៀបរយនិងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ។ ពីការប្រកាសប្រតិបត្តិការធំៗចំនួនប្រាំបីដើម្បីគាំទ្រដល់ការអភិវឌ្ឍជាសកល និង “សកម្មភាពជាដៃគូចំនួនដប់”រវាងចិន-អាហ្រ្វិក ដល់ការផ្តល់ការអនុគ្រោះពន្ធសូន្យលើផលិតផល១០០%ដល់ប្រទេសអភិវឌ្ឍន៍តិចតួចនិងប្រទេសអាហ្វ្រិកដែលជាបានបង្កើតទំនាក់ទំនងការទូតទាំងអស់។ ពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសជាង១៦០ ដល់ការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់តាមរយៈវេទិកានានាដូចជា ពិព័រណ៍នាំចូលចិនអន្តរជាតិ និងពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ ស្របពេលដែលសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រទេសចិនក៏ធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការទទួលការអភិវឌ្ឍរួមគ្នាជាមួយបណ្តាប្រទេសនានាផងដែរ។
“ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន តម្កល់ទុកសន្តិភាពជាអាទិភាព រួមគ្នាជំរុញទំនើបកម្មពិភពលោក ដើម្បីត្រួសត្រាយអនាគតកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិ” – នេះគឺជាអនាគតដ៏ភ្លឺស្វាងដែលមនុស្សគ្រប់គ្នារំពឹងទុក ហើយក៏ជាការរំលឹកដ៏ល្អបំផុតចំពោះជ័យជម្នះដ៏អស្ចារ្យកាលពី៨០ឆ្នាំមុនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង