ឯកឧត្តម សូ មុនីរក្សា ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមនាយករងសាលា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យលើខ្លឹមសាររបាយការណ៍ និងបានកែសម្រួលខ្លឹមសារតាមរយៈការផ្តល់អនុសាសន៍ពីអង្គប្រជុំ។
នាឱកាសនោះដែរ ឯកឧត្តមនាយក ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីតាមនាយកដ្ឋានជំនាញ ដែលខិតខំបំពេញការងារបានល្អប្រសើរកន្លងមក ហើយក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់នាយកដ្ឋានជំនាញ ក្នុងអនុវត្តការងារអាទិភាពមួយចំនួនស្របតាមតួនាទី ភារកិច្ច៕

