អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ទាត់ចោលការប្រឌិតព័ត៌មានរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី និងបក្ខពួក ថា រាជរដ្ឋាភិបាលគំរាមកំហែង និងកាត់ប្រាក់ខែទ័ពជួរមុខ

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានចេញមកបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី និងបក្ខពួក ដែលថា «រាជរដ្ឋាភិបាល បានគំរាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ»។

