ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group

ភ្នំពេញ÷ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Geely Talent Development Group និងប្រតិភូ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីឱ្យក្រុមហ៊ុនមានឱកាសបង្ហាញពីគំនិតផ្តួចផ្តើមបច្ចុប្បន្នរបស់ក្រុមហ៊ុន ក្នុងវិស័យអប់រំឧត្តមសិក្សា និងយុទ្ធសាស្ត្រសម្រាប់ជំរុញភាពស៊ីចង្វាក់គ្នារវាងឧស្សាហកម្ម និងការអប់រំ, បង្ហាញនូវការយល់ដឹងលម្អិតអំពីគំរូអប់រំ “3-TransX Campus”, ចែករំលែកសំណើនៃក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលរួមគ្នាដែលផ្តោតលើការចល័តឆ្លាតវៃ និងថាមពលថ្មី និង ស្វែងរកកិច្ចសហប្រតិបត្តិការនានារវាងក្រសួង និងក្រុមហ៊ុន៕

