**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្តម ឯក មនោសែន អញ្ជើញចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងវិស័យឯកជន

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងក្រុមហ៊ុន អេអាយ ហ្វាម ឯ.ក ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធានមន្ទីរចាត់ការ ប្រធាន-នាយកអង្ភាពចំណុះបណ្ឌិត្យសភា ព្រមទាំងភាគីក្រុមហ៊ុន។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងថា ក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមពិតជាមានកិត្តិយសនិងសេចក្តីសប្បាយរីករាយក្រៃលែង ដែលបណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងក្រុមហ៊ុន អេអាយ ហ្វាម ឯ.ក។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាថ្ងៃនេះ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជាចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អេអាយ ហ្វាម ឯ.ក ហើយដែលកន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត តែងតែយកចិត្តទុកដាក់និងឱ្យតម្លៃខ្ពស់លើការអប់រំបណ្ដុះបណ្ដាលនិងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឱ្យមានចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានជម្រាបជូនភ្ញៀវជ្រាបផងដែរថា បណ្ឌិត្យសភានគរបាលកម្ពុជាដែលបាននិងកំពុងធ្វើការអភិវឌ្ឍគ្រប់ផ្នែកនាពេលបច្ចុប្បន្ននេះ គឺដោយសារមានការឧបត្ថម្ភនិងគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាអគ្គមគ្គទេសក៍និងជាអគ្គស្ថាបនិកដ៏ឆ្នើមនៃសន្តិភាព និងរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់វីរវិញ្ញុជននៃជាតិគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើគន្លឹះអាទិភាពចំនួន៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។

ជាមួយគ្នានេះដែរ បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រនិងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ សម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនីតិកាលកន្លងមក និងបច្ចុប្បន្ននេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដែលមានទស្សនវិស័យវែងឆ្ងាយ ប្រកបដោយគំនិតប្រាជ្ញាភិវឌ្ឍន៍និងទស្សនៈកំណែទម្រង់ បានបន្តផ្តល់អាទិភាពខ្ពស់ និងផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដើម្បីជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា មានលក្ខណសម្បត្តិស្របតាមស្តង់ដាគុណភាពនិងមានឧត្តមភាពអាចប្រៀបធៀបជាមួយស្ថាប័នបណ្តុះបណ្តាលនគរបាលនៃប្រទេសនានាក្នុងតំបន់។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ជាពិសេសនៅថ្ងៃនេះ ការរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងក្រុមហ៊ុន អេអាយ ហ្វាម ឯ.ក ក្នុងគោលបំណងដើម្បីគាំទ្រលើការស្រាវជ្រាវ អភិវឌ្ឍន៍ ការផលិត និងការផ្គត់ផ្គង់នូវគ្រឿងឧបករណ៍ បច្ចេកវិទ្យា សម្ភារបច្ចេកទេស និងបម្រើឱ្យការបណ្តុះបណ្តាល ហ្វឹកហាត់ ស្រាវជ្រាវលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ស្របតាមភារកិច្ចរបស់ ប.ន.ក.៕

អត្ថបទដែលជាប់ទាក់ទង