**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត

ការបំពាក់មេដាយសហមេត្រីជាសក្ខីភាពនៃការផ្តល់សារៈសំខាន់ខ្ពស់ចំពោះចំណងសាមគ្គីភាព សង្គមស៊ីវិលកម្ពុជា-ចិន


ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីមានរៀបចំកម្មវិធីបំពាក់មេដាយសហមេត្រីជូនដល់ក្រុមការងារការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងថា នេះជាលើកទី២ដែលក្រុមការងារការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានទទួលនូវកិត្តិយសដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលកម្ពុជា ហើយនេះជាសក្ខីភាពបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតនៃសង្គមស៊ីវិលប្រទេសយើងទាំងពីរ កម្ពុជា-ចិន លើបុព្វហេតុផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន។ ឯកឧត្តមបានរំលេចពីសមិទ្ធផលជាច្រើនចាប់ពីឆ្នាំ២០១៨ដែលមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាសម្រេចបានក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាក់ស្តែងអណ្តូងទឹកចំនួន២០០ អគារសិក្សាកម្ពស់២ជាន់មាន១២បន្ទប់ ចំនួន២ខ្នង ការអភិវឌ្ឍភូមិតាននក្លាយជាភូមិគំរូនៃការកាត់បន្ថយភាពក្រីក្រ និងគម្រោងជាច្រើនទៀត រួមជាមួយការកៀរគរកម្លាំងសង្គមស៊ីវិលនានារបស់ប្រទេសចិនចូលរួមនៅក្នុងការបំពេញបាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺCovid-១៩។

លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលជាដៃគូដ៏ស្មោះត្រង់ប្រកបដោយវិជ្ជាជីវៈខ្ពស់លើកិច្ចសម្របសម្រួលដល់បេសកកម្មរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងការអនុវត្តគម្រោងនានានៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា នាថ្ងៃនេះ ការណ៍ទទួលបាននូវមេដាយពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើរបស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺជាកិត្តិយសដ៏ក្រៃលែងក្នុងការបន្តលើកទឹកចិត្តបន្ថែមទៀតដល់បេសកកម្មការងាររបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំនៅកម្ពុជា ហើយក៏ជាការបោះជំហានទៅមុនកាន់តែស្វាហាប់នៃសង្គមស៊ីវិលរបស់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន លើបុព្វហេតុមនុស្សធម៌ និងការអភិវឌ្ឍសង្គមថែមទៀតផង។ ក្រោយពេលវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ លោកក៏បានសន្យាថា លោកនឹងបន្តផ្សព្វផ្សាយពីកម្ពុជាដើម្បីរួមចំណែកទាក់ទាញវិនិយោគិនចិន ហើយជាពិសេសទេសចរជនជាតិចិនមកទស្សនាកម្ពុជាស្របតាមគោលដៅឆ្នាំទេសចរណ៍ កម្ពុជា-ចិន។

លោកស្រី Wang Yahui ដែលនឹងមកបន្តតំណែងជាប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាចាប់ពីខែកញ្ញា ឆ្នាំ២០២៥នេះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសម្របសម្រួលរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមានឆន្ទៈមោះមុតក្នុងការតភ្ជាប់យ៉ាងរឹងមាំនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ហើយលោកស្រីបានបង្ហាញនូវភក្តីភាពនៃការត្រៀមខ្លួនរួចជាស្រេចនៅក្នុងបេសកកម្មរួមកម្លាំងគ្នារវាងសង្គមស៊ីវិលកម្ពុជា-ចិន ក្រោមឆ័ត្ររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។ លោកស្រីបានបន្ថែមថា ព្រឹត្តិការណ៍នាថ្ងៃនេះ ក៏ជាពេលវេលាដ៏ប្រពៃដែលនៅរដ្ឋធានីប៉េកាំង ប្រមុខរដ្ឋនៃប្រទេសយើងទាំងពីររួមជាមួយបណ្តាប្រទេសនានាកំពុងរួមគ្នាអបអរសាទរខួប៨០ឆ្នាំថ្ងៃជ័យជម្នះលើសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីសនិយម។

គួរបញ្ជាក់ថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៧២២អនក្រ.តត ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានសម្រេចផ្តល់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទជូនលោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងមេដាយសហមេត្រីថ្នាក់អស្សឫទ្ធិជូនបុគ្គលិក២រូបរបស់ការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាគឺលោក Xu Hongyuan និងលោកស្រី Wu Surong៕

អត្ថបទដែលជាប់ទាក់ទង