តំណាងឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារលើគម្រោងទីក្រុងឆ្លាតក្នុងខេត្តសៀមរាប ដំណាក់កាលទី២

ភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម បួន ហេង អគ្គនាយករង និងជាអគ្គលេខាធិការរង គ.គ.ស តំណាងឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ វរិន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងតំណាង JICA ដើម្បីពិភាក្សាលើគម្រោងទីក្រុងឆ្លាតក្នុងខេត្តសៀមរាប ដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជំនួបពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីស្តាប់នូវគំនិតផ្ដូចផ្តើមរបស់ក្រុមការងារបច្ចេកទេសJICA និងធ្វើការពិភាក្សាគ្នាបន្ថែមទៀតលើគម្រោងទីក្រុងឆ្លាតក្នុងខេត្តសៀមរាប ដំណាក់កាលទី២៕

