**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

អ្នកនាំពាក្យក្រសួងការពារជាតិ រំលឹកឱ្យថៃគោរពឱ្យបានខ្ជាប់ខ្ជួនដូចកម្ពុជារាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នានាពេលកន្លងទៅ

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១ ខែកញ្ញានេះ លោកជំទាវម៉ាលី សុជាតា អ្ននាំពាក្យក្រសួងការពារជាតិកម្ពុជា បានរំលឹកឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនដូចកម្ពុជាដែរនូវរាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នានាពេលកន្លងទៅជាពិសេសគឺកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៨ ខែកក្កដារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងស្មារតីឯកភាពនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃGBCទាំង១៣ចំណុច និងកិច្ចប្រជុំជាបន្តបន្ទាប់ទៀតនៃគណៈកម្មាធិការព្រំដែនកម្ពុជា និងថៃ RBCជាដើមនោះ រួមទាំងធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅ ឲ្យមកកម្ពុជាវិញផងដែរ ខណៈក្រុមគ្រួសាររបស់ពួកគេរងចាំទាំងយប់ទាំងថ្ងៃ។

លោកជំទាវម៉ាលី សុជាតា លើកឡើងថា ក្នុងរយៈពេលជាង៣០ថ្ងៃនេះកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតរាល់គ្រប់ចំណុចទាំងអស់ ដែលបានឯកភាពគ្នាជាមួយភាគីថៃ ខណៈកម្ពុជាចាត់ទុកថា ការផ្តល់តម្លៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាការឆ្លុះបញ្ចាំងពីការផ្តល់តម្លៃដល់ជីវិតមនុស្ស បេះដូងស្រលាញ់សន្តិភាព និងអ្នកជិតខាងល្អជាដើម។

លោកជំទាវម៉ាលី សុជាតា បានលើកឡើងផងដែរថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយរាល់បញ្ហាទាំងឡាយដោយសន្តិវិធី ស្មោះត្រង់ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម។

ជាមួយគ្នានេះលោកជំទាវអ្នកនាំពាក្យក៏បានបន្តអំពាវនាវយ៉ាងទទួចឲ្យភាគីថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨ នាក់មកម្ពុជាវិញស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ខណៈគិតមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះគឺមានរយៈពេល៣៤ថ្ងៃហើយបន្ទាប់ពីថៃ បានចាប់ពួកគេទៅដោយខុសច្បាប់ និងកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់៕

អត្ថបទដែលជាប់ទាក់ទង