**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol

គិតត្រឹមថ្ងៃទី ៣០ ខែសីហានេះ ពលរដ្ឋ និងពលករខ្មែរទើប​ត្រឡប់ពី​ថៃជា​ង ១៩ម៉ឺន​នាក់ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​វិស័យ​ឯកជន

ភ្នំពេញ៖ គិតត្រឹម​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើ​ប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃប្រ​មា​ណជាង ១៩ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​វិស័យ​ឯក​ជន បន្ទាប់​ពីក្រ​សួង និង​ភាគី​ពាក់​ព័ន្ធ​បាន​ផ្សព្វ​ផ្សា​យ និង​នាំយក​ឱកាស​ការ​ងារ​ទៅដល់​មូល​ដ្ឋាន។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈបាន​ថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាស​ការ​ងារ​តាម​រយៈក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និងវិស័យ​ឯ​ក​ជន។

ឯកឧត្តមបាន​បន្ត​ថា ចាប់តាំ​ង​ពីពេលមាន​បញ្ហាទំនាស់​នៅតាម​ព្រំដែន​កម្ពុជា និងថៃ​នាពេល​កន្លង​មកនេះ បានធ្វើ​ឱ្យបង​ប្អូន​ពលករខ្មែរដែលធ្វើការ​ងារនៅ​ប្រទេស​ថៃ មាន​ការ​ភ័យ​ខ្លាច​ពីសុខ​សុវត្ថិ​ភា​ព ហើយពួ​ក​គាត់​បានស​ម្រុកចាក​ចេញពី​ប្រទេស​ថៃ​ជាបន្ត​បន្ទាប់​រហូត​មក​ដល់​ពេល​នេះ។ ទន្ទឹម​គ្នានេះ​ ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ចាប់​ផ្ដើម​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​គ្រប់​ច្រក​ល្ហក ដើម្បី​ដោះស្រាយ​បញ្ហាជីវ​ភាព និង​ផ្ដល់ឱកាស​ការងារ​ថ្មីជូន​ពួក​គាត់​ដល់​ភូមិ​ស្រុក​។

អ្នកនាំពាក្យរូប​នេះបាន​បន្ត​ថា រាជរដ្ឋា​ភិបា​ល ដែលមាន​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជាសេនា​ធិការ បានយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះប្រជា​ពលរដ្ឋ​ក្នុង​ស្រុក និង​ពលករ​ខ្មែរដែល​ទើបវិល​ត្រឡប់មក​ពីប្រទេស​ថៃ គឺធ្វើយ៉ាង​ណានាំឱកាស​ការងារ​ជូនពួក​គាត់​ភ្លាមៗ ដើម្បីគាំពារ​ជីវភាព​ឱ្យបាន​ទាន់ពេល​វេលា។

ក្រសួង​ការ​ងារ បានណែនាំដល់​មន្រ្តីជំនាញ​ក្រោមឱវាទ​ដែលមាន​ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ​(NEA) និងមន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ បានចុះ​ប្រមូល​ទិន្នន័យ​តម្រូវ​ការកម្លាំង​ពល​កម្ម និង​តម្រូវ​ការ​ការ​ងារពី​គ្រប់​ក្រុម​ហ៊ុន និងគ្រឹះស្ថា​ន​ទាំង​តូចទាំងធំ​នៅទូទាំង​ប្រទេស ដើម្បី​យក​មក​ផ្សព្វ​ផ្សាយ និ​ង​នាំឱ​កាសកា​រងារទៅ​ដល់មូល​ដ្ឋាន ក៏ដូច​ជា​ដាក់​ប្រចាំ​ការ​នៅតាម​ច្រក​ព្រំដែន​កម្ពុជា-ថៃផង​ដែរ។ នេះបើ​តាម​អ្នក​នាំពាក្យក្រសួង​ការ​ងារ។

បើតាម​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ សម្រាប់ទី​ផ្សារកា​រ​ងារនៅ​កម្ពុ​ជានៅ​ឆ្នាំ​២០២៥ កំពុងមាន​ភាព​ល្អប្រ​សើ និង​មានត​ម្រូវ​ការខ្ពស់​ដូច​ជា សេវា​ស្នាក់​នៅ និង​ភោជ្ជ​នីយ​ដ្ឋាន កម្មន្ដ​សាល ផលិត​គ្រឿង​អេឡិច​ត្រូ​និក និងឧបករណ៍អគ្គិ​សនី វាយ​នណ្ឌ កាត់​ដេរ ផលិត​ផល​ស្បែក​ជើង និងផលិត​ផលិត​ផល​ធ្វើ​ដំណើរ និង​កា​បូប អប់រំ ហិរ​ញ្ញ​វត្ថុ និង​ធានា​រ៉ាប់​រង បច្ចេក​វិទ្យា គម​នាគ​មន៍ និង​ព័ត៌មា​នវិទ្យា​(ICT) ដឹក​ជញ្ជូន និង​ស្ដុក​ទំនិញ និង​វិស័យ​សំណង់​៕

អត្ថបទដែលជាប់ទាក់ទង