**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់

ប្រធានាធិបតីអ៊ុយក្រែន៖ ក្រោយការវាយប្រហារទ្រង់ទ្រាយធំថ្មីទៀតរបស់រុស្ស៉ីតាមផ្លូវអាកាស មកលើរដ្ឋធានីកៀវកាលពីវេលាយប់កន្លងទៅ មនុស្សយ៉ាងហោច៨នាក់ស្លាប់ និងជាង២០នាក់ផ្សេងទៀតបានរងរបួស

កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ក្រោយការវាយប្រហារទ្រង់ទ្រាយធំថ្មីទៀតរបស់រុស្ស៉ីតាមផ្លូវអាកាស មកលើរដ្ឋធានីកៀវកាលពីវេលាយប់កន្លងទៅ មនុស្សយ៉ាងហោច៨នាក់ស្លាប់ និងជាង២០នាក់ផ្សេងទៀត បានរងរបួស។

បើតាមលោក ហ្សេលេនស្គី ក្នុងចំណោមអ្នកដែលបាត់បង់ជីវិត គឺរួមមានទាំងកុមារ ហើយបើតាមរដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន ក្រៅពីមនុស្សស្លាប់និងរបួស អគារលំនៅដ្ឋាន ព្រមទាំងសំណង់ជាច្រើនផ្សេងទៀត នៅទូទាំងទីក្រុង ក៏បានរងការខូចខាតនិងបំផ្លិចបំផ្លាញផងដែរ។

លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការវាយប្រហារថ្មីនេះ បន្តស្តែងឱ្យឃើញថា រុស្ស៉ីតាមពិតគឺមិនខ្វល់អំពីកិច្ចប្រឹងប្រែង ស្វែងរកសន្តិភាព និងបញ្ចប់ជម្លោះដោយសន្តិវិធីឡើយ ដោយទីក្រុងមូស្គូនៅតែបន្តជ្រើសរើសយកការសម្លាប់ជីវិតមនុស្ស ជាជាងការចរចា បញ្ចប់សង្រ្គាម។

ជាថ្មីម្តងទៀត លោក ហ្សេលេនស្គី បានបន្តអំពាវនាវឱ្យអន្តរជាតិ បញ្ចេញប្រតិកម្មធ្ងន់ៗនិងជាបន្ទាន់ ចំពោះទង្វើរបស់រុស្ស៉ី ហើយជាពិសេសស្នើឱ្យសម្ព័ន្ធមិត្តរបស់រុស្ស៉ី ដូចជាចិននិងហុងគ្រី ប្រកាន់ជំហររឹងមាំជាងមុន។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់យោធាអ៊ុយក្រែន យន្តហោះដ្រូននិងមីស៉ីល ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារខាងលើ របស់រុស្ស៉ី ប៉ុន្តែមិនបានបញ្ជាក់ចំនួននោះទេ៕

អត្ថបទដែលជាប់ទាក់ទង